en     km
en     km

សម្តេច ហ៊ុន សែន យកឆ្នាំ២០២៣នេះ ជាឱកាសប៉ះប៉ូវការខាតបង់ការសិក្សានាពេលកន្លងមកដោយសារកូវីដ-១៩

Share

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ជាថ្ងៃបើបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣។ នេះជាការបើកបវេសនកាលយឺតពេល ដោយធម្មតាកម្ពុជាតែងបើកវេសនកាល ឆ្មាំសិក្សាថ្មីនៅអំឡុងខែតុលា នៃឆ្នាំនីមួយៗ។ ប៉ុន្តែដោយសារតែបញ្ហាវិបត្តិកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០មក ការសិក្សារបស់សិស្ស ក៏ដូចជាការបើកបវេសនកាលឆ្នាំសិក្សាត្រូវបានពន្យាពេល។ ទោះយ៉ាងណា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសចាប់យកឆ្នាំ២០២៣នេះ ជាឱកាសក្នុងការប៉ះប៉ូវនូវការខាតបង់ការសិក្សានាពេលកន្លងមកដោយសារកូវីដ-១៩។ លោក គីម ចាន់ចាវ រាយការណ៍

 

ថ្លែងក្នុងពេល ​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិននៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរំពឹងថា គ្រូ និងសិស្ស នឹងមានសុវត្ថិភាពពីជំងឺកូវីដ១៩។ មានសុវត្ថិភាព ដោយហេតុថា ប្រមុខរដ្ឋាភិបាល សំអាងទៅលើវ៉ាក់សាំងដែលបានចាក់ជូនកន្លងមក។ ទោះយ៉ាងណា សម្តេច ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

 

«យើងរីករាយជាមួយកុមារា-កុមារី ដែលចាប់ផ្ដើមដំបូងរបស់ខ្លួន ជាមួយនឹងការចូលសិក្សា។ ហើយខ្ញុំសង្ឃឹមថា ទាំងកូនសិស្ស ទាំងលោកគ្រូ អ្នកគ្រូ នឹងមានសុវត្ថិភាព នៅក្នុងពេលដែលជម្ងឺកូវីដ វ៉ៃលុកតាមរយៈ នៃការចាក់វ៉ាក់សាំងជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលសូមឱ្យអាជ្ញធរគ្រប់ទីកន្លែងទាំងអស់ តាមដានយកចិត្តទុកដាក់ពីបញ្ហានេះ»

តាមរយៈសារសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចណាស់បីដូស បានធ្វើឱ្យយើងអាចរៀនសូត្រ និងអនុវត្តបានយ៉ាងមានប្រសិទ្ធិភាពនូវ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដែលក្នុងនោះ កម្ពុជាបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។

 

 «ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ដំណើរការសិក្សាឆ្នាំថ្មី២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស ក៏ដូចជាប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមក»។

នៅថ្ងៃទី២មករានេះដែរ លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាល ខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យហ៊ុន សែន ប្រសូត្រ ក្នុងស្រុកស្វាយទាប ដែលពិធីនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង ប្រធាន អនុប្រធានមន្ទីរអប់រំ ទាំង២៥ រាជធានី-ខេត្តផងដែរ៕

 

Share

Image
Image
Image