en     km
en     km

ក្រសួងសុខាភិបាលជូនដំណឹងពីការចាក់វ៉ាក់សាំងឡើងវិញ

Share

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ចេសេចក្តីជូនព័ត៌មានស្តីពីការចាក់វ៉ាក់សាំងទៅដល់កុមារ ប្រជាពលរដ្ឋ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត។

ខ្លឹមសារនៃសេចក្តីប្រកាសបានបញ្ជាក់ថា ដោយមើលឃើញបច្ចប្បន្នមានការផ្ទុះឡើងវិញនៃវិរុសកូវីដ១៩ នៅតាមបណ្តាប្រទេសមួយចំនួន។ ដូចនេះដើម្បីរក្សា និងការពារប្រព័ន្ធភាពសុំាទប់ទលកុំឱ្យមានការរីករាលដាលនៃជំងឺឆ្លងសាកលនេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាជនគ្រប់គ្នាអញ្ជើញទៅទទួលចាក់វ៉ាក់សាំង ដូសជំរុញជាបន្តបន្ទាប់តាមគោលការណ៍ស្ម័គ្រចិត្ត ទៅតាមក្រុមគោលដៅរួមមាន ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ សម្រាប់កុមារមានអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ។ រីឯកុមារអាយុចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ ត្រូវទទួលវ៉ាក់សាំដូសទី៥។ ដោយឡែកមន្រ្តីរាជការ អាជ្ញាធរ និងប្រជាជនទូទៅ គឺទទួលវ៉ាក់សាំងដូសទី៦។
គូសបញ្ជាក់ថាអ្នកដែលត្រូវទទួលចាក់វ៉ាក់សាំងទៅតាមដូសជំរុញ ត្រូវមានគន្លាតចាប់ពី ៣ខែទៅ៦ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងដូសចុងក្រោយរបស់ខ្លួន។
ក្រសួងបន្តឱ្យដឹងទៀតថា សម្រាប់ទីតាំងនិងពេលវេលាដើម្បីទៅទទួលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញមានដូចជា ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការបម្រើការនៅថ្នាក់ជាតិទាំងអស់ អាចទៅទទួលចាក់វ៉ាក់សាំងបាននៅមន្ទីពេទ្យអង្គឌួង កាល់ម៉ែត កុមារជាតិ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈ មណ្ឌលគាំពារមាតា និងទារក ចាប់ពីថ្ងៃទី១ រហូតដល់ដាច់ខែមករា ឆ្នាំ២០២៣នេះ ពោលមានរយៈពេល១ខែ។ ចំណែកមន្រ្តីអង្គការសហប្រជាជាតិ បុគ្គលិកស្ថានទូតទាំងជាតោ និងអន្តរជាតិ អាចទទួលចាក់វ៉ាក់សាំងដូសជម្រុញនៅមន្ទីពេទ្យកាលម៉ែត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្រាប់អ្នកសារព័ត៌មាន សមាគមសិល្បៈករកម្ពុជា ទីតាំងដែលអាចទទួលចាក់វ៉ាក់សាំងដូសជំរុញបានគឺនៅមន្ទីពេទ្យអង្គឌួង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយឡែកចំពោះកូនចៅមន្ត្រីនរគបាលជាតិ កូនចៅកងថ្នាក់ជាតិ អាចទទួលវ៉ាក់សាំងបានមៅមន្ទីពេទ្យគន្ធបុផ្ផា ចាប់ពីថ្ងៃទី៩ ដល់៣០ខែមករា ឆ្នាំ២០២៣។

សូមជម្រាបថា តម្រូវការឯកសារដែលត្រូវភ្ជាប់ទៅជាមួយ នៅពេលទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ រួមមានប័ណ្ណ(កាត) វិញ្ញាបនបត្រ ឬឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងកូវី១៩ អត្តសញ្ញណប័នសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១។

Share

Image
Image
Image