en     km
en     km

​រដ្ឋាភិបាល​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជន​ពិការ​

Share

Disable-person-cover

ពិធី​អបអរសាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣​ ឆ្នាំ​ ២០១៥​ បាន​ប្រារព្ធ​ទ្បើ​ង​ក្រោម​ប្រធានបទ​ រួម​គ្នា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ​ ដើម្បី​ បរិស្ថាន​គ្មាន​ពិការ​រ​ភាព​។​ ទិវា​នេះ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នា​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ទៅ​គ្រប់​ស្ថាប័ន​ទាំងអស់​ រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ ដែល​កំពុង​តែ​ជួប​ប្រទះ​សព្វថ្ងៃ​ ដើម្បី​ជា​ការ​រួមចំណែក​ក្នុង​លើកកម្ពស់​ សិទ្ធិ​ជន​ពិការ​។​

​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ ពិការ​អន្តរជាតិ​លើក​ទី​៣៣​ នៅ​វិទ្យាស្ថាន​អប់រំ​ ព្រឹក​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ថា​ គ្រប់​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ធ្វើ​ការងារ​លើកកម្ពស់​ជន​ពិការ​ ត្រូវ​តែ​ចូលរួម​ដោះស្រាយ​ បញ្ហា​ប្រឈម​របស់​ជន​ពិការ​ ដើម្បី​ជា​ការ​ជួយ​សម្រួល​ទៅ​ដល់​ជន​ពិការ​ ឲ្យ​អាច​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម​។​

Disable-person-Forum-01«​ខ្ញុំ​សូម​មាន​សំណូមពរ​ក៏​ដូច​ជា​ធ្វើការ​អំពាវនាវ​ដូច​ខាងក្រោម​៖​ ទី​០១​ គ្រប់​ក្រសួង​ ស្ថាប័ន​ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​រៀបចំ​ការ​បង្ក​លក្ខណៈ​ងាយ​ ស្រួល​ចេញចូល​នៅ​ទីកន្លែង​សាធារណៈ​សម្រាប់​ជន​ពិការ​គ្រប់​ប្រភេទ​គ្រប់​ទម្រង់​…»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ លោក​ងិ​ន​ សៅ​រ័​ត្ន​ នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ ថ្លែង​តប​ ក្រោយ​បញ្ចប់​វេទិកា​រថា​ ការ​ជំរុញ​របស់​រដ្ឋាភិបាល​ជា​រឿង​ល្អ​មួយ​ ។​ ប៉ុន្ដែ​លោក​មាន​ច​ម្ង​ល់​ថា​ តើ​ប្រសាសន៍​ ឬ​ក៏​អនុសាសន៍​ ដែល​រាជរដ្ឋាភិបាល​លើក​ឡើង​នេះ​ អាច​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ អនុវត្ត​បាន​កម្រិត​ណា​។​
«​ខ្ញុំ​គិត​ថា​ នេះ​វា​ជា​រឿង​ល្អ​មួយ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​ គឺ​ថ្នាក់​ខាងក្រោម​អត់​បាន​ អនុវត្ត​នូវ​ប្រសាសន៍​របស់​លោក​ជំទាវ​ ក៏​ដូច​ជា​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ។​ អ៊ីចឹង​ យើង​បារម្ភ​ថា​ ជន​ពិការ​របស់​យើង​នឹង​បាត់បង់​សិទ្ធិ​ដដែល​»​។​

​ជាមួយ​គ្នា​នេះ​ នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ ក៏​បាន​លើក​ឡើង​បន្ថែម​ថា​ ប្រសិនបើ​ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ ឬ​ក៏​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ មាន​ប្រសិទ្ធភាព​ លុះណាតែ​អ្នក​នៅ​ខាងក្រោម​អនុវត្ត​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ ទើប​ជន​ពិការ​បាន​ទទួល​សិទ្ធិ​សេរីភាព​។​

«​ឥឡូវ​យើង​មើលឃើញ​ស្រាប់​ហើយ​ថា​ អគារ​នៅ​ទី​នេះ​ក្ដី​ អត់​ទាន់​មាន​ជម្រាល​ ឲ្យ​បងប្អូន​ជន​ពិការ​ទេ​ វា​មាន​ន័យ​ថា​ ស្ទើរតែ​៩០​ភាគរយ​ អត់​ទាន់​មាន​ជម្រាល​ ដល់​បងប្អូន​ជន​ពិការ​ ។​ អ៊ីចឹង​ទេ​ ដើម្បី​ឲ្យ​អនុសាសន៍​ហ្នឹង​ ក្លាយជា​ការ​ពិត​ ដរាបណា​អ្នក​តាក់តែង​គោលនយោបាយ​ហ្នឹង​ មាន​កញ្ចប់​ថវិកា​ និង​ការ​អនុវត្ត​ ហើយ​អនុវត្ត​តាម​ ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ ។​ តែ​បើសិនជា​គាត់​អត់​នាំ​គ្នា​គោរព​តាម​ ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​ទេ​ មាន​ន័យ​ថា​ ប្រសាសន៍​ អនុសាសន៍​ល្អៗ​មែន​ ប៉ុន្ដែ​ជន​ពិការ​យើង​នៅ​តែ​បាត់បង់​ឱកាស​។​ អ៊ីចឹង​ជន​ពិការ​យើង​ អត់​អាច​ទទួល​បាន​សិទ្ធិ​ស្មើភាព​គ្នា​ទេ​ ប្រសិនបើ​ ពួក​គាត់​ នៅ​ថ្នាក់​ក្រោម​ មិន​ព្រម​នាំ​គ្នា​អនុវត្ត​សិទ្ធិ​របស់​បងប្អូន​ជន​ពិការ​របស់​យើង​បា៎ទ​»​ ។​

​សូម​ជម្រាប​ថា​ ក្នុង​វេទិកា​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ពិការ​អន្ដរជាតិ​ លើក​ទី​៣៣​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថ្ងៃនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​អនុសាសន៍​៧​ចំណុច​ ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចូលរួម​ដោះស្រាយ​ពី​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ ។​ អនុសាសន៍​ទាំង​៧​ចំណុច​នោះ​រួម​មាន​ ការ​ស្នើ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ត្រូវរ​រៀបចំ​កន្លែង​ចេញចូល​នៅ​ទីកន្លែង​សាធារណៈ​ សម្រាប់​ ជន​ពិការ​គ្រប់​ប្រភេទ​ ដូ​ជា​ ការ​រៀប​ចំណត​យានយន្ដ​ និង​ការ​ធ្វើ​ជម្រាល​ ការ​បំពាក់​ ឧបករណ៍​ធ្នាក់​ដៃ​នៅ​តាម​បន្ទប់ទឹក​ ការ​ដាក់​ស្លាក​សញ្ញា​នានា​នៅ​តាម​ក្រសួង​ ស្ថាប័ន​ មន្ទីរ​ ផ្លូវថ្នល់​ ទីកន្លែង​លំហែកាយ​ មជ្ឈមណ្ឌល​វប្បធម៌​ កន្លែង​លេង​កីឡា​ កន្លែង​កម្សាន្ដ​ គ្រឹះស្ថាន​អប់រំ​ សណ្ឋាគារ​ មន្ទីរពេទ្យ​ មជ្ឈមណ្ឌល​ សុខភាព​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ ជាដើម​ ៕

Share

ព័ត៌មានទាក់ទង

Image