en     km
en     km

សម្តេច ហ៊ុន សែន លើកទឹកចិត្តអភិបាលខេត្តក្រុងនានាប្រើវិធីដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋដូចគំរូលោក ម៉ៅ ធនិន

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកយកគំរូល្អរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបច្ចុប្បន្ន ដែលតែងដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋបានល្អប្រសើរទាំងនៅខេត្តពោធិ៍សាត់និងខេត្តកំពត។ សម្តេចថ្លែងបន្តថា របៀបដោះស្រាយបែបនេះជាផ្នែកមួយកាត់បន្ថយបណ្ដឹងដល់តុលាការ និងជាផ្នែកមួយនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលរដ្ឋាភិបាលបានខិតខំបង្កើតឡើង។

គំរូល្អនេះសម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យលោក ម៉ៅ ធនិន អភិបាលខេត្តកំពតត្រូវបន្តអនុវត្តបន្ថែមហើយសម្តេចលើកទឹកចិត្តដល់អភិបាលខេត្តក្រុងនានាគួរប្រើវិធីសាស្រ្តនេះ ដើម្បីចូលរួមជួយដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋដែលអាចមានប្រសិទ្ធភាពជាងតុលាការ។

ប្រសាសន៍សម្តេច ហ៊ុន សែន ៖

ការលើកទឹកចិត្តដល់អភិបាលខេត្តក្រុងយកគំរូតាមលោក ម៉ៅ ធនិន នេះកើតឡើងក្នុងគ្រាដែលសម្តេច ហ៊ុន សែន ចូលរួមបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅថ្ងៃទី៣០ខែធ្នូនេះ។

ជាការកត់សម្គាល់លោក ម៉ៅ ធនិន ដែលបច្ចុប្បន្នអភិបាលខេត្តកំពតតែងតែឆ្លៀតពេលបើកវេទិកាសាធារណៈជួបជុំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋទាំងវិវាទដីធ្លីលក្ខណៈបុគ្គលក្នុងគ្រួសារនិងវិវាទដីធ្លីជាប្រព័ន្ធផងដែរ។ អ្វីជាការកត់សម្គាល់ទៀតនោះ ក្នុងការដោះស្រាយវិវាទជាលក្ខណបើកចំហរក្នុងវេទិកាសាធារណៈរបស់លោក ម៉ៅ ធនិននិងប្រជាពលរដ្ឋ គេសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនតែងទទួលយកកិច្ចសម្របសម្រួលដោះស្រាយនេះ៕

Share

ព័ត៌មានទាក់ទង

Image