en     km
en     km

នាវាខ្នាតយក្សមួយគ្រឿងដឹកភ្ញៀវទេសចរប្រមាណ៥០០នាក់មកកម្សាន្ដក្នុងខេត្តព្រះសីហនុ

Share

ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ ខ្នាតយក្សមួយគ្រឿងមានឈ្មោះថា SEABOURN ENCORE បានចូលចតក្នុងខេត្តព្រះសីហនុ ដោយមានអ្នកដំណើរជាទេសចរចំនួនប្រមាណជិត ៥០០នាក់ផងដែរ។ វត្តមាននាវាដ៏ធំស្កឹមស្កៃនេះជាលើកទី១ និងជាថ្មីឡើងវិញ បន្ទាប់ពីកម្ពុជាអាក់ខានទទួលនាវាខ្នាតយក្សបែបនេះប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចុះផ្សាយនៅលើទំព័រហ្វេសប៊ុក។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា នាវាខ្នាតយក្សនេះត្រូវបានគេហៅឈ្មោះថា SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ទទឹង ២៨ម្រ៉ែត ជម្រៅទឹក ៦.៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២នាក់ ក្នុងនោះមានស្រី៩៣នាក់។
សូមជម្រាបថានាវាទេសចរណ៍នេះ ចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ ហើយនឹងចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share

Image
Image
Image