en     km
en     km

ក្រុមសិទ្ធិមនុស្ស៖បាតុករអ៊ីរ៉ង់រាប់សិបនាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត

Share

 

ប៉ារីស៖ យោងតាម C N A យ៉ាងហោចណាស់ជនជាតិអ៊ីរ៉ង់ 100 នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលជាង 100 ថ្ងៃដោយសារការតវ៉ាទូទាំងប្រទេស។អ្នកត្រូវបានចាប់ខ្លួនទាំងនោះប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។នេះបើតាមក្រុមអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូបាននិយាយកាលពីថ្ងៃអង្គារទី 27 ខែធ្នូ ២០២២។

បាតុកម្ម​នៅអ៊ីរ៉ង់បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ដោយសារមរណភាព​​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​​​-ឃឺដ ឈ្មោះ​Mahsa Amini អាយុ ២២ ឆ្នាំនៅក្នុង​មន្ទីរឃុំឃាំង​ បន្ទាប់​ពី​ប៉ូលិសសីលធម៌ចាប់​ខ្លួនបាង​​នៅ​ក្រុង​តេអេរ៉ង់​ពី​បទ​ស្លៀកពាក់​មិនត្រឹមត្រូវតាមសាសនាឥស្លាមរបស់ប្រទេសអ៊ីរ៉ង់។

កាលពីដើមខែធ្នូនេះ អ៊ីរ៉ង់បានប្រហារជីវិតបុរសពីរនាក់ ពាក់ព័ន្ធនឹងការតវ៉ា ដែលសកម្មជននិយាយថា មានគោលបំណងបំភ័យសាធារណៈជនកំឱ្យងើបតវ៉ា។នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ ទី២៧ធ្នូ អង្គការ IHR ថាអ្នកជាប់ឃុំចំនួន 100 នាក់ប្រឈមមុខនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ក្នុងនោះយ៉ាងហោចណាស់ 11 នាក់ ត្រូវបានកាត់ទោសប្រហារជីវិតរួចហើយ។អ្នកជាប់ឃុំចំនួនប្រាំនាក់នៅក្នុងបញ្ជី IHR គឺជាស្ត្រី។

របាយ​ការណ៍​បាន​និយាយ​ថាអ្នកជាប់ឃុំ​ជា​ច្រើន​​មានសិទ្ធិ​ទទួល​បាន​ការ​ការពារ​ផ្លូវ​ច្បាប់តិចតួច។

នាយក IHR លោក Mahmood Amiry-Moghaddam បាននិយាយថា “ការសម្រេចកាត់ទោសប្រហារជីវិតគឺចង់ធ្វើឱ្យក្រុមបាតុករត្រឡប់ទៅផ្ទះវិញ” ។លោក​បាន​ប្រាប់ AFP ថា​៖ «​វា​មាន​ឥទ្ធិពល​ខ្លះ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ជាទូទៅ​គឺ​ធ្វើឱ្យបាតុករកាន់តែ​ខឹងសម្បារ​​ប្រឆាំង​នឹង​អាជ្ញាធរខ្លាំងឡើងបន្ថែមទៀត»។”យុទ្ធសាស្រ្តនៃការបំភិតបំភ័យរបស់អាជ្ញាធរតាមរយៈការប្រហារជីវិតបានបរាជ័យ”។ក្នុង​ចំនួន​​​អ្នក​​ស្លាប់​ថ្មីៗ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ IHR បាន​និយាយ​ថា​អ្នក​តវ៉ា​ចំនួន ៤៧៦ នាក់​ត្រូវ​បាន​សម្លាប់​រហូត​មក​ដល់​ពេល​នេះ។ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ កាលពីដើមខែធ្នូ បានធ្វើឲ្យមនុស្សស្លាប់ជាង ២០០នាក់ រួមទាំងមន្ត្រីសន្តិសុខខ្លួនឯងផងដែរ។

អង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា មនុស្សយ៉ាងហោចណាស់ 14,000 នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីមានភាពចលាចលទូទាំងប្រទេសបានចាប់ផ្តើម។ លោកMajidreza Rahnavard ជាបាតុកករអាយុ 23 ឆ្នាំត្រូវបានព្យួរកនៅទីសាធារណៈដោយថយន្តស្ទូចកាលពីថ្ងៃទី 12 ខែធ្នូបន្ទាប់ពីត្រូវបានកាត់ទោសដោយតុលាការនៅទីក្រុង Mashhad ពីបទសម្លាប់កងកម្លាំងសន្តិសុខពីរនាក់ដោយកាំបិត។

បួនថ្ងៃមុនការប្រហារជីវិតនេះ លោក Mohsen Shekari ជាបាតុករម្នាក់ទៀតមានអាយុ 23 ឆ្នាំត្រូវបានប្រហារជីវិតផងដែរ ដោយសារធ្វើឱ្យរបួសកងកម្លាំងសន្តិសុខ។តុលាការបាននិយាយថា ប្រាំបួននាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតទាក់ទងនឹងការតវ៉ានេះ ដែលក្នុងនោះពីរនាក់ត្រូវបានអនុញ្ញាតឱ្យមានការជំនុំជម្រះឡើងវិញ។

ប្រភព៖ C N A, ខែធ្នូ ២៨ ២០២២

Share

Image
Image
Image