en     km
en     km

ចុងសប្ដាហ៍ក្នុងខែធ្នូនេះ កម្ពុជាមានភ្ញៀវទេសចរជាង៤សែននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេស

Share

ភ្នំពេញ៖ នៅចុងសប្ដាហ៍នេះគឺពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរប្រមាណជាង ៤សែននាក់ (៤៣៩,០៤៦នាក់) បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួនជាង ៤សែននាក់ (៤០២,៣៤៧នាក់) និងភ្ញៀវបរទេសមានចំនួនជាង ៣សែននាក់ (៣៦,៦៩៩នាក់)។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ចំពោះគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនគឺមានដូចជាខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណមួយសែននាក់(១៩០,០១៥នាក់)ខេត្តសៀមរាបជាង ៧ម៉ឺននាក់(៧៦,០២២នាក់)រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ចំនួនជាង ៣ម៉ឺននាក់(៣២,១៧៥នាក់) ខេត្តកំពតជាង២ម៉ឺននាក់(២៧,៦៨១នាក់) ខេត្តបាត់ដំបប្រមាណជិត ២ម៉ឺននាក់ (១៩,៩៧០នាក់) ខេត្តកំពង់ចាមជាងមួយម៉ឺននាក់ (១៤,១៦១នាក់) និងខេត្តកែប ទទួលបានភ្ញៀវទេសចរប្រមាណមួយម៉ឺននាក់ (១០,៨៧៨នាក់)។

សូមជម្រាបថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិចំនួនប្រមាណជិត ២លាននាក់(១៩១៤ ០៥៥នាក់) កើនឡើងជាងមួយពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

រូបភាព៖ ក្រសួងទេសចរណ៍

Share

Image
Image
Image