loader

លោក រ៉ុង ឈុន ដាក់ការព្រួយបារម្ភចំពោះប្រព័ន្ធអនុគ្រោះពន្ធGSPនិងEBAដោយថាអាចបាត់ទាំងស្រុងនៅឆ្នាំ២០២៣

សហភាពសហជីពកម្ពុជា បានដាក់ការព្រួយបារម្ភខ្លាចបន្ដបាត់ប្រព័ន្ធអនុគ្រោះពន្ធGSP និងEBA ទាំងស្រុងនៅឆ្នាំ២០២៣ ក្រោយរាជរដ្ឋាភិបាលធ្វើមិនដឹង មិនលឺ តាមការស្នើសុំពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាតិក្នុងការស្ដារស្ថានភាព សិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យកាលពីកិច្ចប្រជុំកំពូលអាស៊ាន។ ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន នៅតែស្នើឱ្យរាជរដ្ឋាភិបាលឱ្យគិតគូរផលប្រយោជន៍កម្មករ និងកម្មារិនីជាធំ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធអនុគ្រោះពន្ធGSP នឹងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងអាវុធ EBA ថានឹងអាចបាត់បង់ទាំងស្រុងនៅឆ្នាំ២០២៣។ ការដាក់ការព្រួយបារម្ភបែបនេះ  ដោយលោកនិយាយថា រាជរដ្ឋាភិបាលកម្ពុជា មិនបានធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យតាមការស្នើសុំពីលោក ជូ បៃឌិន ប្រធានាធីបតីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអគ្គលេខាអង្គការសហប្រជាជាតិ នាពេលកន្លងមកក្នុងកិច្ចប្រជុំអាស៊ាន។ នេះបើផ្អែកតាមសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជាចេញផ្សយថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២២ ។

តាមប្រភពដដែលលបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកមពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា កន្លងមក លោកជូ ប៉ៃឌិន ប្រធានាធីបតីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានសុំឱ្យកម្ពុជាបើកចំហសិទ្ធិនយោបាយ សេរីភាព និងដោះលែងអ្នកទោសនយោបាយមនសិកាមុនពេលបោះឆ្នោតឆ្នាំ២០២៣។ ក្រៅពីនេះ ក៏បានរំលឹកឱ្យកម្ពុជាស្ដារសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យឡើងវិញផងដែរ។

លោក រ៉ុង ឈុន បានឱ្យដឹងថា ពេលកម្ពុជាបាត់បង់ GSP និង EBA នឹងធ្វើឱ្យកម្មកររាប់សែននាក់ បាត់បង់ការងារធ្វើ។ សហភាពអឺរ៉ុបធ្លាប់បានកាត់ពន្ធអនុគ្រោះពីកម្ពុជា ២០% កាលពីឆ្នាំ២០២០  ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក នេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

តែយ៉ាងណាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានលើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុបពីកម្ពុជា គឺជាការសម្រេចដែលមានភាពលម្អៀង និងអយុត្តិធម៌សម្រាប់កម្ពុជា។ សម្ដេចធ្លាប់បានសង្កត់ធ្ងន់ថា  បើទោះមានការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ EBA តែការនាំចេញរបស់កម្ពុជានឹងមិនរងសម្ពាធណាមួយឡើយ។

កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២កន្លងទៅដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយថា ប្រជាធិបតេយ្យកម្ពុជា មានភាពល្អប្រសើរដោយផ្អែកលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២នេះ ដែលបានដំណើរការដោយសេរី និងយុត្តិធម៌ដោយមានអត្រាអ្នកទៅបោះឆ្នោតជាង៨០% និងមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន១៧។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាធ្លាប់លើកឡើងដែរថា ការដក EBA មិនសូវប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ដោយសារសកម្មភាពនាំចេញទៅកាន់សហភាពអឺរ៉ុបនៅតែបន្ដដដែល។

ទោះបីមានការអះអាងកន្លងមករបស់រដ្ឋាភិបាល តែសហភាពសហជីពកម្ពុជា នៅតែស្នើឱ្យរាជរដ្ឋាភិបាលស្ដាស្ថានភាពសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងបើកចំហសិទ្ធិនយោបាយមុនពេលបោះឆ្នោតឆ្នាំ២០២៣ តាមការស្នើរបស់សហរដ្ឋអាមរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាតិ ដើម្បីរក្សាផលប្រយោជន៍ និងការងារជូនកម្មករ និងកម្មារិនីកម្ពុជា។ កន្លងមកសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សក៏ធ្លាប់បានស្នើឱ្យរាជរដ្ឋាភិបាលគិតគូរស្ដាស្ថានភាពទាំងនេះឡើងវិញដែរ។

បើតាមគណៈកម្មាអឺរ៉ុបបាននិយាយថា ទ្វារចរចារនៅតែបើកចំហសម្រាប់កម្ពុជាក្នុងការឈានទៅកែទម្រង់លើការរំលោភសិទ្ធិមនុស្ស ដើម្បីបានទទួលប្រព័ន្ធអនុគ្រោះ EBA ពេញលេញមកវិញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x