en     km
en     km

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាត់ខ្លួនក្នុងសមុទ្រ១៨០នាក់

Share

 

យោងតាមរ៉យទ័របានឱ្យដឹងថាការលិចទូកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើឱ្យជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ 180 នាក់លិចទូកស្លាប់ ដែលធ្វើឱ្យឆ្នាំ 2022 ក្លាយជាឆ្នាំមានជនភៀសខ្លួនព្យាយាមរត់គេចពីជំរុំបង់ក្លាដែសលង់ទឹកស្លាប់ច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។

UNHCR បាននិយាយថា ទូកនេះខូចបែកបាក់នៅដើមខែធ្នូ មុនពេលបាត់បង់ទំនាក់ទំនង។ គេមិនដឹងច្បាស់ថា ទូកចេញដំណើរពីណាទេ ប៉ុន្តែបុរសជនជាតិរ៉ូហ៊ីងយ៉ា ៣នាក់ រួមទាំងគ្រួសារដែលជិះលើនោះ បាននិយាយថា ទូកបានចេញដំណើរពីប្រទេសបង់ក្លាដែស។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ខ្លួនមានការបារម្ភថា ទូកជនភៀសខ្លួនផ្ទុកមនុស្ស១៨០ នាក់ដែលចេញដំណើរនៅចុងខែវិច្ឆិកា បានបាត់ខ្លួននោះសន្មតថាបានស្លាប់នៅក្នុងទឹកសមុទ្រ។អ្នកនាំពាក្យរបស់ UNHCR លោក Babar Baloch បាននិយាយថា “យើងសង្ឃឹមថាអ្នកបាត់ខ្លួនទាំង 180 នាក់នៅមានជីវិតនៅកន្លែងណាមួយ”។លោក Baloch ជាមន្រ្តី UNHCR បាននិយាយថា ឆ្នាំ 2022 គឺជាឆ្នាំដ៏អាក្រក់បំផុត សម្រាប់ជនភៀសខ្លួនរ៉ូហីងយ៉ា។ អាជ្ញាធរថៃបាននិយាយថា ស្ត្រី៤នាក់ និងបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅក្បែរកោះ Surin របស់ប្រទេសថៃ និងស្ត្រីម្នាក់ទៀតនៅកោះ Similan ហើយត្រូវបានអ្នកនេសាទជួយសង្គ្រោះ។ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួក​គេ​នៅ​ឡើយ​ទេ។អ្នកនេសាទម្នាក់បានប្រាប់ Reuters ថាគាត់និងនាវិករបស់គាត់បានជួយសង្គ្រោះមនុស្សអណ្ដែតទឹកជាមួយធុងមួយ។

សូមជម្រាបផងដែរថាជនជាតិរ៉ូហ៊ីងយ៉ាជិត 1 លាននាក់មកពីប្រទេសមីយ៉ាន់ម៉ាកំពុងរស់នៅក្នុងប្រទេសបង់ក្លាដែសដែលភាគច្រើនជាមូស្លីម បន្ទាប់ពីរបបយោធាភូមាបានបង្ក្រាបយ៉ាងសាហាវក្នុងឆ្នាំ 2017 ។​ក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាជនជាតិរ៉ូហ៊ីងយ៉ាដែលចាកចេញពីបង់ក្លាដែសតាមទូកនៅឆ្នាំនេះបានកើនឡើងជាង 5 ដងធៀបនឹងឆ្នាំមុន គឺប្រហែល 2,400 នាក់។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ ជនជាតិរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានបដិសេធមិនទទួលបានសញ្ជាតិ ហើយត្រូវបានគេមើលឃើញថាជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីអាស៊ីខាងត្បូង។

ប្រភព៖ Reuters ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image