loader

CCHR៖ ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាអាចបង្កើតបានលុះត្រាតែLGBTQ​ធ្វើឱ្យ​សាធារណៈជនមានការទទួលស្គាល់តម្លៃ

CCHRថាច្បាប់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា អាចបង្កើតបានលុះត្រាតែអ្នកស្រលាញ់ភេទដូចគ្នា ធ្វើឱ្យសាធារណៈជនមានការទទួលស្គាល់តម្លៃពួកគេទូលំទូលាយជាងនេះ ខណៈដែលកម្ពុជាបើកចំហចំពោះអ្នកស្រលាញ់ភេទដូចគ្នាច្រើនជាងប្រទេសដទៃ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានលើកឡើងថា កម្ពុជា​មិន​ទាន់​បាន​ចាប់ផ្ដើមសិក្សាដើម្បីបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅ​ឡើយទេ ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជា​នឹងពិចារណា​ឱ្យមានកិច្ចការពារ​ផ្លូវច្បាប់ចំពោះ​អ្នក​ស្រលាញ់​​ភេទដូចគ្នា ហើយច្បាប់នេះអាចទៅរួចបានលុះត្រាតែអ្នកស្រលាញ់​ភេទដូចគ្នា​ធ្វើឱ្យ​សាធារណៈជនមានការទទួលស្គាល់តម្លៃពួកគេទូលំទូលាយជាងនេះ។ នេះជាការលើកឡើងរបស់លោក លឹម បូរិន មន្ត្រី​សម្របសម្រួល​គម្រោង​របស់ CCHR ដែលបង្ហោះលើហ្វេសប៊ុកមជ្ឈមណ្ឌលសិទ្ធិមនុស្ស ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២២នេះ។

មន្ដ្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា ប្រសិនបើកម្ពុជាពិចារណាបង្កើតច្បាប់ ដែលអនុញ្ញាតឱ្យ​អ្នក​ស្រលាញ់​ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ នោះនឹងអាចកាត់បន្ថយ​អត្រា​នៃការ​រើស​អើង​ពីសង្គម ហើយពួកគេមានសិទ្ធិដូចមនុស្សទូទៅដែរ។

យ៉ាងណាមិញ លោកបូរិន បញ្ជាក់ថា ការបង្កើតច្បាប់អាពាហ៍ពិពាហ៍សម្រាប់​អ្នកស្រលាញ់​ភេទដូចគ្នា មិនគួរណារង់ចាំមើលការទទួលស្គាល់ផុសផុលពីសាធារណជនឡើយ វា​នឹងប៉ះពាល់ប្រយោជន៍ និងឱកាសសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានប្រាប់CamboJA ថាទោះកម្ពុជាមិនមានច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ័ពិពាហ៍ក៏ដោយ តែកម្ពុជាបានបើកសិទ្ធិទូលាយឱ្យអ្នកស្រលាញ់ភេទដូចគ្នា ច្រើនជាងប្រទេសដទៃ។ លោកបញ្ជាក់ថា នៅកម្ពុជាមានអ្នកស្រលាញ់ភេទដូចគ្នាជាង១ម៉ឺនគូ ដែលរស់នៅជាមួយគ្នា។

តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បានចែងអំពីសិទ្ធិរស់នៅ​របស់ពលរដ្ឋក្នុងសង្គមកម្ពុជាដោយស្មើភាពគ្នា គ្មានការប្រកាន់ពណ៌សម្បុរ ភេទ ជំនឿ​សាសនា ភាសា ជនជាតិ វណ្ណៈ ឬឋានៈឡើយ ហើយមាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ​ សេដ្ឋ​កិច្ច​ សង្គ​ម​កិច្ច​ និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ។ តែមាត្រាមាត្រា៤៥នៃរដ្ឋធម្មនុញ្ញដដែល បានកំណត់​អាពាហ៍ពិពាហ៍​រវាង​ ប្ដីមួយ ប្រពន្ធមួយ តែប៉ុណ្ណោះ។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA ថាមាត្រានេះបានផាត់ចេញដៃគូអ្នកស្រលាញ់ភេទដូចគ្នា។ CamboJA ថាកន្លងមកទោះជាមិនមានច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ដៃគូអ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ តែក៏មិនមានការចែងណាមួយ ដែលសម្រួលទៅដល់អាពាហ៍ពិពាហ៍​ដៃគូអ្នក​ស្រលាញ់​ភេទដូចគ្នាក្នុងច្បាប់កម្ពុជាដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x