en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក

Share

ដំណឹងជ្រើសរើសបុគ្គលិក

 

 

មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើកស្ទួយសម ភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវ ការជ្រើសរើសបុគ្គលិកចំនួន ២ រូបសម្រាប់មុខតំណែង និពន្ធនាយកព័ត៌មាន និង អ្នកយកព័ត៌មាន

បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។

 

 

១.  និពន្ធនាយកព័ត៌មាន

 

ភារកិច្ច និង ការទទួលខុសត្រូវ

  • គ្រប់គ្រងនាយកដ្ឋានព័ត៌មាន រួមមាន វិទ្យុស្ត្រី បណ្តាញសង្គម វេបសាយ នៃ អង្គការមណ្ឌលព័ត៌មាន ស្ត្រីកម្ពុជា
  • បង្កើត និង អនុវត្តខ្ជាប់ខ្ជួនគោលការណ៍ នៃ ការផលិត និង ផ្សព្វផ្សាយមាតិកាព័ត៌មាន ទាំងគុណភាព​ ទាំងមាតិកាដើម នៃរឿងសំខាន់ៗ
  • ធ្វើផែនការផ្សេព្វផ្សាយ ត្រួតពិនិត្យខ្លឹមសារ នៃសំណេរ និង រូបភាព ដែលត្រូវបង្ហាញនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ
  • ធានាភាពត្រឹមត្រូវ មុនពេលចេញផ្សាយព័ត៌មានទាំងអស់ ទាំងសំណេរ ទាំងរូបភាព
  • ធ្វើកំណែអត្ថបទព័ត៌មាន
  • បង្កើតមាតិកា នៃ ព័ត៌មានស៊ីជម្រៅ បទវិភាគ និង ព័ត៌មានអន្តរជាតិ
  • ផ្តល់យោបល់​ រៀបចំគម្រោងព័ត៌មាន ខ្លឹមសារ រូបភាព ដល់អ្នកយកព័ត៌មាន
  • ប្រើប្រាស់បច្ចេកវិទ្យាទំនើប និង មធ្យោបាយថ្មីៗ ដើម្បីទាក់ទាញអ្នកស្តាប់ អ្នកទស្សនា
  • បណ្តុះបណ្តាល បង្វឹកហាត់អ្នកយកព័ត៌មាន និង អ្នកកែសម្រួលព័ត៌មានថ្មី
  • ចូលរួមអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាមួយគណៈគ្រប់គ្រង
  • លើកកម្ពស់ការបំពេញការងារ លើកទឹកចិត្តបុគ្គលិក និង កសាងសមត្ថភាពជូនបុគ្គលិក

 

តម្រូវការ និង លក្ខណៈសម្បត្តិ

 

  • មានការវិនិច្ឆ័យខ្ពស់ក្នុងការកែសម្រួលខ្លឹមសារ និង ជំនាញភាសា
  • ការច្នៃប្រឌិត ការយល់ដឹងទូលំទូលាយ និង ឥរិយាបទវិជ្ជមាន
  • ទំនាក់ទំនងបុគ្គល ការប្រាស្រ័យទាក់ទង និង ភាពជាអ្នកដឹកនាំ
  • ជំនាញកុំព្យូទ័រ និង ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម
  • ជំនាញរៀបចំ គ្រប់គ្រង ចាត់ចែងពេលវេលា
  • មានទឹកចិត្តធ្វើការងារ ឯករាជ្យ គោលដៅលទ្ធផលច្បាស់លាស់ និង វិជ្ជាជីវៈ
  • មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងវិស័យសារព័ត៌មាន
  • យ៉ាងហោចមានសញ្ញាប័ត្រសាកលវិទ្យាល័យ ឬ មហាវិទ្យាល័យផ្នែកសារព័ត៌មាន ឬ ទំនាក់ទំនង ឬ អក្សរសាស្ត្រ ឬ ទំនាក់ទំនងសាធារណៈ
  • សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ
  • ជំនាញភាសាអង់គ្លេស (ស្តាប់ អាន សរសេរ និង និយាយ)
  • យល់ដឹងទូលំទូលាយអំពី បរិស្ថានសង្គម សេដ្ឋកិច្ច វប្បធម៌ ស៊ីវិល និង នយោបាយ
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង វិជ្ជាជីវៈសារព័ត៌មាន និង ដើម្បី ពង្រឹងសមភាពយេនឌ័រនៅកម្ពុជា

 

២.  អ្នកយកព័ត៌មាន

 

ភារកិច្ច និង ការទទួលខុសត្រូវ

  • ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
  • ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
  • ផលិតព័ត៌មាន ដែលមានបញ្ចូលសូរស័ព្ទសម្ភាស
  • ផលិតព័ត៌មានវីដេអូ

 

តម្រូវការ និង លក្ខណៈសម្បត្តិ

  • សញ្ជាតិខ្មែរ
  • មានបរិញ្ញាប័ត្រសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ជាអ្នកយកព័ត៌មានវិទ្យុ ឬ ទូរទស្សន៍ ឬ បណ្តាញសង្គម យ៉ាងតិច ៣ ឆ្នាំ
  • មានបទពិសោធន៍ក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ បទសម្ភាសន៍
  • ចូលចិត្តតាមដានព័ត៌មាន ពិសេស ព័ត៌មានអំពីស្ត្រី យេនឌ័រ យុវជន កុមារ និង ជនងាយរងគ្រោះ នៅក្នុងសង្គម
  • ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និង ស្ដាប់
  • ប្រើប្រាស់ដោយមានប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយសង្គម អ៊ិនធឺណិត
  • ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។

 

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected]

ព័ត៌មានលំអិតសូមមើលវេបសាយ https://wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio និង បងធំវេសាយ ។

ទូរសព្ទលេខទំនាក់ទំនង ៖ 096 80 19 446 / 017 80 38 57

 

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ២៥ ខែ មករា ឆ្នាំ ២០២៣​ វេលាម៉ោង ៥​ ល្ងាច ។

Share

Image
Image
Image