ដំណឹងជ្រើសរើសបុគ្គលិក
មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាព យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការ ជ្រើសរើសបុគ្គលិកចំនួន ២ រូប សម្រាប់មុខដំណែង អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ជំនួយការគណនេយ្យ ។ បេក្ខនារីត្រូវបានលើកទីកចិត្តក្នុងការដាក់ពាក្យ ។
១. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
ទទួលខុសត្រូវប្រតិបត្តិការហិរញ្ញវត្ថុទាំងមូលរបស់អង្គការ ។
ភារកិច្ច និង ការទទួលខុសត្រូវ
- ធានាថា គោលនយោបាយហិរញ្ញវត្តុត្រូវបានធ្វើបច្ចុប្បន្នភាពតាមស្តង់ដាគណនេយ្យ និង អនុវត្តបាន ល្អបំផុតនៅក្នុងអង្គការ និង ការគ្រប់គ្រងធនធាន ។
- ធានាថា កំណត់ត្រាហិរញ្ញវត្ថុមានភាពត្រឹមត្រូវ និង រក្សាទុកក្នុងទម្រង់ នៃតម្រូវការរបស់អង្គការ ។
- ធានាថា សាច់ប្រាក់ទាំងអស់ត្រូវបានរក្សាទុកដោយសុវត្ថិភាព និង មានការត្រួតពិនិត្យដោយឯករាជ្យ តាមគោលការណ៍ហិរញ្ញវត្ថុរបស់អង្គការ ។
- រៀបចំគម្រោងថវិកា និង របាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ ។
- មានជំនាញក្នុងការរៀបចំ នឹងគ្រប់គ្រងប្រព័ន្ធគណនេយ្យ តាម Quick Book
- រៀបចំគម្រោងថវិកា របាយការណ៍ថវិកា និង ទំនាក់ទំនងជាមួយម្ចាស់ជំនួយលើបញ្ហាហិរញ្ញវត្ថុ ។
- រៀបចំផ្ទៀងផ្ទាត់សាច់ប្រាក់ទៅនឹងរបាយការណ៍ធនាគារ នៃរាល់គណនីធនាគាររបស់អង្គការ ។
- សម្រួលការធ្វើសវនកម្មហិរញ្ញវត្ថុរបស់អង្គការ និង អនុវត្តតាមអនុសាសន៍សមស្រប ។
- ផ្តល់យោបល់ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ ដល់អង្គការ ។
តម្រូវការ និង លក្ខណៈសម្បត្តិ
- មានបរិញ្ញាប័ត្រ (ឬ សញ្ញាប័ត្រមានតម្លៃស្មើ) ផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ ឬ ផ្នែកពាក់ព័ន្ធ ឬ មាន បរិញ្ញាប័ត្រជាន់ខ្ពស់ជាការល្អ ។
- បទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ផ្នែកហិរញ្ញវត្ថុ និង គណនេយ្យក្នុងវិស័យមិនរកប្រាក់ចំណេញ ។
- មានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយ និង ការយល់ដឹងអំពីហិរញ្ញវត្ថុ ។
- មានភាពជឿនលឿនផ្នែកបច្ចេកទេសក្នុងជំនាញហិរញ្ញវត្ថុ-គណនេយ្យ និង អាចដឹកនាំអ្នកដទៃក្នុង គ្រប់កិច្ចការដែលពាក់ព័ន្ធ ។
- មានភាពបត់បែន គណនេយ្យភាព ការគ្រប់គ្រង និង ធ្វើការជាមួយម្ចាស់ជំនួយ ឬ ដៃគូ លើកិច្ចការ ហិរញ្ញវត្ថុដែលស្មុគ្រស្មាញ ។
២. ជំនួយការគណនេយ្យ
ជួយគណនេយ្យករលើកិច្ចការគណនេយ្យ រៀបចំវិក័យប័ត្រ សៀវភៅកំណត់ត្រា ឯកសារហិរញ្ញវត្ថុ វិក័យប័ត្រអតិថិជន ប្រមូលការទូទាត់ប្រតិបត្តិការធនាគារ ។
ភារកិច្ច និង ការទទួលខុសត្រូវ
- រក្សាឯកសារហិរញ្ញវត្ថុ សៀវភៅសាច់ប្រាក់ របាយការណ៍ និង ឯកសារពាក់ព័ន្ធឲ្យមានសុវត្ថិភាព ។
- ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និង ឯកសាគាំទ្រ ។
- ជួយរៀបចំការប្រកាសពន្ធប្រចំាខែ ប្រាក់ប.ស.ស ការផ្ទេរប្រាក់តាមធនាគារ
- ពិនិត្យរាល់សំណើសម្រាប់ទូទាត់ការចំណាយមុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ។ល។
តម្រូវការ និង លក្ខណៈសម្បត្តិ
- ជានិស្សិតឆ្នាំទី ៤ ឬ បញ្ចប់បរិញ្ញប័ត្ររដ្ឋបាលគណនេយ្យ ឬ ពាណិជ្ជកម្ម
- មានបទពិសោធន៍ពី ១ ទៅ ២ ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ
- មានបទពិសោធន៍ធ្វើការនៅអង្គការរដ្ឋាភិបាល ជាការល្អ
- មានជំនាញប្រើប្រាស់កុំព្យូរទ័រ កម្មវិធី Microsoft Word, Excel, Quick Book និង កម្មវិធីគណនេយ្យ ផ្សេងៗទៀត
- ចេះភាសាខ្មែរល្អ និង ភាសាអង់គេ្លស អាចសរសេរ និង និយាយ
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ ២៣ ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected] ។
ព័ត៌មានលំអិតសូមមើលវេបសាយ https://wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio និង វេបសាយបងធំ ។
ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ១៨ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច ។