loader

មនុស្សរាប់សិបនាក់បានបាត់បង់ជីវិតដោយព្យុះព្រិលទឹកកកនៅអាមេរិក

 

យ៉ាងហោចណាស់មានមនុស្សស្លាប់ 38 នាក់បានកកជាប់នៅតំបន់អាក់ទិកនៃសហរដ្ឋអាមេរិក និងកាណាដា។ក្រុមមន្ត្រីបាននិយាយថាមនុស្ស 34 នាក់បានស្លាប់នៅសហរដ្ឋអាមេរិក។តំបន់រងគ្រោះខ្លាំងជាងគេគឺទីក្រុង Buffalo ក្នុងរដ្ឋញូវយ៉ក។អ្នកស្លាប់ 4 នាក់ទៀតនៅក្នុងប្រទេសកាណាដា នៅពេលដែលរថយន្តក្រុងមួយបានក្រឡាប់នៅលើផ្លូវទឹកកកនៅជិតទីក្រុង Merritt ក្នុងខេត្តភាគខាងលិចនៃរដ្ឋ British Columbia ។

ព្យុះព្រិលទឹកកកនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែថាមពលអគ្គសនីត្រូវបានស្តារឡើងវិញបន្ទាប់ពីមានការអាក់ខានមួយរយៈ។សារព័ត៌មាន Associated Press រាយការណ៍ថា ពលរដ្ឋប្រហែល 200,000 នាក់គ្មានថាមពលប្រើប្រាស់គិតត្រឹមរសៀលថ្ងៃអាទិត្យទី២៥ ធ្នូ ។ជើងហោះហើររាប់ពាន់ត្រូវបានលុបចោល ដោយរារាំងមនុស្សជាច្រើនមិនបានទៅជួបជុំក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបុណ្យណូអែល។ជនជាតិអាមេរិកជាង 55 លាននាក់ត្រូវបានជូនដំណឹងអំពីអាកាសធាតុត្រជាក់កាលពីថ្ងៃអាទិត្យ។

ព្យុះព្រិលទឹកកកដ៏កំណាចមិនធ្លាប់មានពីមុន បានលាតសន្ធឹងពីប្រទេសកាណាដារហូតដល់ភាគខាងត្បូងនិងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក។ព្យុះទឹកកករដូវរងាបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានរំខានដល់ការធ្វើដំណើរទូទាំងប្រទេស។

អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul ដែលមានដើមកំណើតនៅ Buffalo បាននិយាយថា “ធាតុអាកាសនឹងធ្លាក់ចុះត្រជាក់ជាប្រវត្តិសាស្ត្រ និងជាព្យុះបំផ្លិចបំផ្លាញបំផុតនៅ ក្រុងBuffalo” ។នាយកប្រតិបត្តិ Erie County លោក Mark Poloncarz បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អ្នកស្លាប់មួយចំនួនក្នុងចំណោមអ្នកស្លាប់ទាំងប្រាំពីរនាក់នៅក្នុងតំបន់នេះត្រូវបានរកឃើញនៅក្នុងរថយន្ត ដែលមានព្រិលគ្របពីលើ។

ការស្លាប់ដោយព្យុះព្រិលត្រូវបានរាយការណ៍ផងដែរនៅក្នុងរដ្ឋ Vermont រដ្ឋ Ohio រដ្ឋ Missouri រដ្ឋ Wisconsin រដ្ឋ Kansas និងរដ្ឋ Colorado របស់សហរដ្ឋអាមេរិក។រដ្ឋម៉ុនតាណា ភាគខាងលិចរបស់សហរដ្ឋអាមេរិក រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយអាកាសធាតុត្រជាក់ ធ្លាក់ចុះដល់-45Cក្រោមសូន្យ។

នៅប្រទេសកាណាដា ខេត្ត Ontario និង Quebec កំពុងទទួលរងនូវព្យុះព្រិលទឹកកកខ្លាំង។នៅ Quebec មនុស្សជិត 120,000 នាក់គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យទី២៥ធ្នូ។ ក្រុមមន្ត្រីបាននិយាយថាគេអាចចំណាយពេលជាច្រើនថ្ងៃដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញ។

ប្រភព៖ BBC ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលសូត្រខ្មែរចំនួន១១មុខគ្រោងនឹងដាក់តាំងពិព័រណ៍នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះអាជ្ញ[...]

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្[...]

ផ្ទះ៦ខ្នងបានបាក់ស្រុតចូលក្នុងស្ទឹង ខណះពលរដ្ឋជាង១០០គ្រួសារបង្ខំចិត្តរើចេញពីផ្ទះដោយសារជំនន់ទឹកភ្លៀងរដូវវប្រាំង

ជំនន់ទឹកភ្លៀង ក្នុងរដូវប្រាំង នៅពាក់កណ្ដាលខែម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x