en     km
en     km

រដ្ឋបាលខេត្តសៀបរាបចេញមុខបំភ្លឺរឿងយុវតីម្នាក់ចងកសម្លាប់ខ្លួនក្រោយធ្លាក់ការប្រឡងបាក់ឌុប

Share

នៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២២នេះ ជាថ្ងៃដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្ដាខេត្តទូទាំងប្រទេស។ នៅថ្ងៃតែមួយនេះដែរ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ ខ្យល់ និងហ្វេសប៊ុកមួយទៀតឈ្មោះថា អនុរក្សវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល និងគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀតបានផ្សព្វផ្សាយថា មានយុវតីដែលរស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់។


រដ្ឋបាលខេត្តសៀមរាបបានចេញមុខប្រតិកម្មភ្លាមៗនៅថ្ងៃនេះដូចគ្នាថា រឿងយុវតីដែលរស់នៅស្រុកអង្គរធំខាងលើ បានកើតឡើងតាំងពីឆ្នាំ២០១៨ តែមិនពាក់ព័ន្ធនឹងការប្រឡងនោះទេ គឺដោយសារវិបត្តិផ្លូវចិត្តក្នុងគ្រួសារ។
យ៉ាងណា រដ្ឋបាលខេត្តសៀមរាបបានស្នើដល់ម្ចាស់គណនីដែលបានបង្ហោះ ត្រូវកែតម្រូវជាបន្ទាន់ និងកុំបន្ដផ្សព្វផ្សាយ ឬចែករំលែកបន្ដទៀត។

ការប្រើប្រាស់ព័ត៌មានបណ្ដាញសង្គមដោយគ្មានប្រភពច្បាស់លាស់ និងចែករំលែកបន្ដដោយគ្មានមូលដ្ឋាន អាចប្រឈមចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប៕

Share

ព័ត៌មានទាក់ទង

Image