en     km
en     km

គ្រួសារសម្មកជនអតីតគណបក្សសង្គ្រោះជាតិ ហាក់មិនសង្ឃឹមចំពោះការប្ដឹងទៅឧទ្ធរណ៍

Share

ក្រុម​គ្រួសារ​សកម្មជន​និង​មន្ត្រី​ អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស ស្វាមីរបស់ខ្លួន រួមនិងថ្នាក់​ដឹកនាំ​ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិសរុបចំនួន៣៦​នាក់​ឱ្យ​ជាប់​ពន្ធ​នាគារ​ ​ពួកគាត់បានយំស្រែកនៅមុខតុលាការថា តុលាការបានកាត់ក្ដីដាក់ទោសស្វាមីពួកគាត់ទាំងអយុត្តិ​ធម៌។

លោក គីម ចាន់ចាវ រាយការណ៍

 

អ្នកស្រី ទៀង ចិន្តា ដែល​ត្រូវជាភរិយាសកម្មជន​អតីតគណបក្សសង្គ្រោះជាតិ ​​ លោក វឿង សំណាង បានយំ​​រៀបរាប់ ជាមួយកូនស្រី និងភរិយាសកម្មជនផ្សេងទៀត ​​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ថាស្វាមី​អ្នក​ស្រី​មិនបានធ្វើអ្វីខុសសោះ តែបែរ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ទាំងអយុត្តិ​ធម៌។ រយៈ​ពេល២​ឆ្នាំដែល​ស្វាមីជា​ប់​ពន្ធនាគារ គឺ​អ្នក​ស្រីជួ​ប​ការលំបាក​ច្រើន ដោយ​កូន​ស្រី​នៅ​តូចនៅកំពុងរៀន។ អ្នកស្រីហាក់មិនរំពឹងសោះថាការប្ដឹងបន្តអាចឱ្យតុលាការដោះលែងស្វាមីអ្នកស្រី និងសម្មជនផ្សេងឡើយ។

 

 «ខ្ញុំធ្វើម៉េចទៅ? ខ្ញុំពឹងអីទៀត? លើកអើយ អយុត្តិធម៌ណាស់! ដាក់៥​ឆ្នាំពេញ អយុត្តិធម៌ណាស់។ ឡើងឧទ្ធរណ៍ឡើងហើយលែងគាត់វិញអត់ លែងទៅ អយុត្តិធម៌ណាស់»

តែពីរនាក់ម៉ែកូន ប្ដីជាប់ពន្ធនាគារ៥ឆ្នាំ ​ខ្ញុំពឹងអី?»

 

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ បាន​សម្រេច​ផ្ដន្ទាទោស​​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​ អតីតគណបក្ស​សង្គ្រោះ​ជាតិចំនួន៣៧នាក់ឱ្យ​ជាប់ពន្ធនាគារ​ ​ ​ពី​ ​៥​ឆ្នាំ​ ​ដល់​ ​៧​ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» ​ ​ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់អ្នកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។

 

តាមស្មារតីនៃការសម្រេចរបស់តុលាការនៅថ្ងៃទី២២ ខែធ្នូ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​៣៧នាក់នេះ មាន​សកម្មជន​បី​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស រួម​មាន លោក ខាន់ ប៊ុនផេង លោក គង់ ម៉ាស់ និងលោក វឿង សំណាង។​ អ្នកទាំង​៣ ​និង​សកម្មជន​២២​នាក់​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ។ចំណែក​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់និងសមាជិកអតីតបក្សប្រឆាំង១១នាក់ផ្សេងទៀត ​ដែល​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​មាន លោក សម រង្សី និងភរិយាលោក​ស្រី ជូឡុង ​សូម៉ូរ៉ា អ្នក​ស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ លោក ហូរ វ៉ាន់ លោក ឡុង រី ជាដើម ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ ខណៈដែលថ្នាក់ដឹកនាំដែលកំពុងភៀសខ្លួននៅក្រៅប្រទេសទាំងនោះ​ អ្នកខ្លះកំពុងតែមានទោសស្រាប់ទោសលើករណីផ្សេងទៀតទៅហើយនោះ។ ជនជាប់ឃុំដែលកំពុងត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ បានចាត់​ទុក​ការ​ផ្តន្ទា​ទោស​នេះ ថា​ ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ៕

Share

ព័ត៌មានទាក់ទង

Image