en     km
en     km

ក្រសួងវប្បធម៌បើកការស៊ើបអង្កេតករណីវាយកម្ទេចកុដិបុរាណចំនួន ៣ ក្នុងវត្តឧណ្ណាលោម

Share

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រការសហការជាមួយអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតករណីវាយកម្ទេចកុដិបុរាណចំនួន ៣ នៅក្នុងបរិវេនវត្តឧណ្ណាលោម និងដោះស្រាយតាមវិធានការច្បាប់។ នេះបើយោងតាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចុះផ្សាយលើទំព័រហ្វេសប៊ុកនៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ជាការកត់សម្គាល់ សកម្មភាពបើកការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីមហាជនអ្នកប្រើប្រាស់បណ្តេញសង្គមបានរិះគន់យ៉ាងចាស់ដៃជុំវិញការកម្ទេចចោលសំណង់អគារបុរាណបែបនេះ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចេញលិខិតថ្វាយទៅកាន់សម្តេចសង្ឃរាជ ទេព វង្ស ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌បានសម្តែងនូវការសោកស្តាយ ចំពោះការវាយកម្ទេចកុដិបុរាណចំនួន ៣ គឺកុដិលេខ៤៣ ៤៤ និង៤៥ ដែលកសាងក្នុងកំឡុងឆ្នាំ១៩៣០ ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម។ តាមលិខិតថ្វាយទៅកាន់ព្រះសង្ឃរាជខាងលើ ក្រសួងចាត់ទុកទង្វើនេះជាសកម្មភាពផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

ជុំវិញបញ្ហានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពី ករណីវាយកម្ទេចកុដិបុរាណចំនួន ៣ នេះ ដោយក្រសួងបន្តថា ក្រសួងនឹងដោះស្រាយទៅតាមនីតិវិធីច្បាប់ ដោយរក្សាទីតាំងទាំងនោះមិនឱ្យមានការសាងសងអ្វីថ្មី រហូតដល់នីតិនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់៕

សេចក្តីជូនដំណឹង៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

Share

Image
Image
Image