loader

ហ្វីលីពីនបង្ហាញការព្រួយបារម្ភអំពីជម្លោះដែនសមុទ្រជាមួយចិន

 

ប្រទេសហ្វីលីពីនបានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែធ្នូនេះថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងលើរបាយការណ៍ដែលថា    ប្រទេសចិនកំពុងចាប់ផ្តើមផែនការទាមទារដែនសមុទ្រដែលមានវិវាទជាមួយប្រទេសមួយ ចំនួនជាយូរឆ្នាំមកហើយ ឱ្យមកស្ថិតក្រោមការកាន់កាប់របស់ចិនវិញ។

(ព័ត៌មាននេះប្រែសម្រួលដោយកញ្ញា កែវ សុជាតា)

បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូនេះថា បើតាមរូបភាពពីផ្កាយរណបរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការរុករានដីថ្មី ដែលបានលេចជារូបរាងឡើងនៅជុំវិញទីប្រជុំកោះ Spratly។ នៅទីតាំងនោះគេឃើញមានឧបករណ៍ជីកយករ៉ែ និងការធ្វើប្រព័ន្ធធារាសាស្ត្ររបស់ចិន ដែលបាននិងកំពុងបើកដំណើរការជាច្រើនឆ្នាំមកហើយ។

ស្របពេលគ្នានេះដែរ ទីក្រុងប៉េកាំងបានទាមទារតំបន់នោះស្ទើរតែទាំងអស់ដែលជាកន្លែងសំបូរទៅដោយធនធានធម្មជាតិ។យ៉ាងហោចណាស់តំបន់ទាំងនេះអាចរកប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្ម​ប្រមាណជារាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ មិនសុខចិត្តឡើយ ជាពិសេសប្រទេសទាំងនេះក៏ចង់ទាមទារផលប្រយោជន៍ដូចគ្នាដែរ។

យ៉ាងណាមិញ នៅល្ងាចថ្ងៃអង្គារកន្លងទៅនេះ ក្រសួងការបរទេសហ្វីលីពីនបានចេញមុខនិយាយថា ប្រទេសហ្វីលីពីនហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារសកម្មភាពរំលោភបំពានរបស់ចិនលើសេចក្តីប្រកាសរបស់តុលាការអន្តរជាតិស្តីពីការអនុវត្តលើដែនសមុទ្រចិនខាងត្បូង។

បើយោងតាមសារព័ត៌មាន CNA ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr’s បាននិយាយថា លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ប្រទេសហ្វីលីពីននោះទេ។ លោកបានបញ្ជាក់ចំៗថា លោកមិនស្ទាក់ស្ទើរក្នុងការរិះគន់ប្រទេសមហាអំណាចឡើយ ដោយលោកខុសពីអតីតប្រធានាធិបតីហ្វីលីពីនអាណត្តិមុន។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសហ្វីលីពីនក្នុងករណីនេះ ហើយបានអំពាវនាវឱ្យប្រទេសចិនគោរពច្បាប់អន្តរជាតិផងដែរ។

ទោះជាយ៉ាងនេះក្តី ប្រទេសចិនបានបង្ហាញភាពព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ដោយចាត់ទុកថា សេចក្តីសម្រេចនោះគ្មានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។ ម្យ៉ាងទៀត កាលពីថ្ងៃអង្គារ ទី២១ ខែធ្នូនេះ ស្ថានទូត​ចិន​បាន​វាយ​បក​និងចោទសហរដ្ឋអាមេរិកថា លើកយកវិវាទនេះមកដើម្បី​បង្កើតទៅជាបញ្ហាបន្ទោសបង្អាប់ប្រទេសចិន៕

ប្រភព៖ CNA ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x