en     km
en     km

កូរ៉េ​ខាង​ជើង​ថ្កោល​ទោសជប៉ុនចំពោះគម្រោង​ពង្រឹងវិស័យកងទ័ព​

Share

 

នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ប្រទេសកូរ៉េខាងជើងបានចេញមុខថ្កោលទោសប្រទេសជប៉ុនអំពីការបង្កើនកម្លាំងយោធាសារជាថ្មីក្រោយសង្រ្គាមលោកលើកទី២ ដែលទើបបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តការពារជាតិប្រទេសជប៉ុន។ ជាពិសេសកូរ៉េខាងជើងបានព្រមានថា នឹងសាកល្បងបាញ់មីស៊ីលអន្តរទ្វីបប៉ាលីស្ទីកម្តងទៀត។

(ព័ត៌មាននេះប្រែសម្រួលដោយកញ្ញា​ កែវ សុជាតា)

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រទេសជប៉ុនបានរាយការណ៍ពីការស្តារឡើងវិញនូវកងកម្លាំងយោធាដ៏ធំសម្បើម ចាប់តាំងពីសង្គ្រាមលោកលើកទី២។ ខណៈដែលប្រទេស

ជប៉ុនកំពុងស្ថិតក្នុងភាពតានតឹងជាមួយប្រទេសចិននិងប្រទេសកូរ៉េខាងជើង ពិសេសការឈ្លានពានរបស់

រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

តួយ៉ាង ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ប្រទេសជប៉ុនបានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបង្ការការឈ្លានពានទុកជាមុន ដែលជាយុទ្ធសាស្រ្តថ្មីមួយរបស់ប្រទេសជប៉ុន ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរដល់សន្តិសុខនៅអាស៊ីបូព៌ា។

បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានបញ្ជាក់ថា  ការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីរបស់

ជប៉ុននេះ​  ជាទង្វើដ៏ល្ងង់ខ្លៅ ដែលការស្តារឡើងវិញនូវកងកម្លាំងយោធាគ្រាន់តែជាលេសសម្រាប់ឈ្លានពានប្រទេសដទៃតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានរិះគន់ចំៗលើសហរដ្ឋអាមេរិកផងដែរ ចំពោះការបញ្ចុះបញ្ចូល និងញុះញង់ឱ្យជប៉ុនពង្រឹងកងកម្លាំងយោធាឡើងវិញ ដែលនាំឱ្យជប៉ុនចាប់ផ្តើមបើកការឈ្លានពានលុកលុយបណ្តាប្រទេសផ្សេងៗជាថ្មីម្តងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះមហន្តរាយដែលនឹងអាចកើតមាន និងការសម្រេចចិត្តដ៏មិនត្រឹមត្រូវរបស់ប្រទេសជប៉ុននៅពេលនេះ ដោយព្រមានថា ភាពភ័យរន្ធត់អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើននៅក្នុងឆ្នាំនេះ រួមទាំងមីស៊ីលអន្តរទ្វីបប៉ាលីស្ទីក (ICBM) ផងដែរ ដែលវាបង្កើតឡើងដើម្បីបាញ់ឱ្យទៅដល់សហរដ្ឋអាមេរិក ដើម្បីផ្គើននឹងទណ្ឌកម្មអន្តរជាតិ។មីស៊ីល​កូរ៉េខាងជើង​ជាច្រើន​គ្រាប់បាន​ហោះ​រំលង​ប្រទេស​ជប៉ុនឬ​ធ្លាក់​ក្នុង​ដែនទឹក​ក្បែរ​នោះជាការគម្រាមប្រទេសនានាដែលជាសម្ព័ន្ធមិត្ត​​របស់សហរដ្ឋ​អាមេរិក៕

ប្រភព៖ Reuters​ ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image