យោងតាម Reuters ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទំនងជានឹងបោះឆ្នោតនៅថ្ងៃពុធទី២១ធ្នូ២០២២ លើសេចក្តីព្រាងដំណោះស្រាយទាមទារឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំង លោកស្រី Aung San Suu Kyi ផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន 15 បានយល់ព្រមលើសេចក្តីថ្លែងការណ៍ស្តីពីមីយ៉ាន់ម៉ា ដែលកងទ័ពបានបង្រ្កាបលើជនមូស្លីមរ៉ូហ៊ីងយ៉ាឆ្នាំ 2017ដោយបង្ខំឱ្យមនុស្សជាង 700,000 នាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
ការចរចាលើដំណោះស្រាយបញ្ហាភូមាត្រូវបានព្រាងដោយអង់គ្លេសនៅក្នុងខែកញ្ញា។ សេចក្ដីព្រាងស្ដីពីដំណោះស្រាយពីភូមាដែល Reuters ទទួលបានគឺមានន័យសំខាន់ជំរុញឱ្យបញ្ចប់ភ្លាមៗចំពោះការលក់អាវុធឱ្យមីយ៉ាន់ម៉ា និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប៉ុន្តែចំណុចទាំងនោះត្រូវបានដកចេញវិញ។
ដើម្បីអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានសិទ្ធិវេតូពីរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេសឡើយ។លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា “យើងនៅតែធ្វើការលើការងារនេះ” ដោយបន្ថែមថាទីក្រុងម៉ូស្គូមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់ដំណើរការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលអាជ្ញាធរមីយ៉ាន់ម៉ាមិនអាចទទួលយកបាននឹងមិនសហការ” ។
បេសកជនរបស់ប្រទេសចិននៅអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្តីព្រាងដំណោះស្រាយនោះទេ។សេចក្តីព្រាងដំណោះស្រាយ ដែល Reuters ទទួលបានបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះស្ថានភាពអាសន្នដែលបង្កឡើងដោយយោធា និង “ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ទៅលើប្រជាជនមីយ៉ាន់ម៉ា។លើសពីនោះក៍បានជំរុញឱ្យមានចំណាត់ការ “សកម្មភាពជាក់ស្តែង និងជាបន្ទាន់” ដើម្បីអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអំពាវនាវឱ្យ ” ដំណើរការប្រជាធិបតេយ្យ និងបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងការផ្សះផ្សាស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនភូមា។”ប្រទេសមីយ៉ាន់ម៉ាបានជួបវិបត្តិចាប់តាំងពីកងទ័ពបានដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន ដោយបានឃុំខ្លួនលោកស្រី និងមន្ត្រីផ្សេងទៀត និងបង្កជាការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការបង្គ្រាបដោយកម្លាំងដ៍សាហាវ។
ប្រភព៖ Reuters ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២