en     km
en     km

អាកាសធាតុនឹងចុះត្រជាក់ចន្លោះពី១៦-២១អង្សារនៅរយៈពេលមួយសប្តាហ៍ទៅមុខទៀត

Share

ភ្នំពេញ៖ សីតុណ្ណភាពនៅកម្ពុជានឹងអាចចុះត្រជាក់ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២២ក្នុងរង្វង់ពី ១៦ដល់២១អង្សា ជាពិសេសបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះផ្សាយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ(ថ្ងៃទី២១-២៧) កម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជាចុះត្រជាក់ ដោយបណ្តាខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាប រួមមាន ខេត្តមណ្ឌលគីរី រតនគីរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ នឹងមានអាកាសធាតុចុះត្រជាក់បង្គួរ ក្នុងរង្វង់សីតុណ្ហភាពពី១៦អង្សារ ទៅ១៨អង្សារ។ ចំណែកតំបន់មាត់សមុទ្រ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ដោយសីតុណ្ហភាពអប្បរមាស្ថិតក្នុងរង្វង់ ១៩អង្សារ ដល់២អង្សារ។ដោយឡែកនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៨ទៅ២០អង្សា។

ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

សេចក្តីជូនដំណឹង៖ ក្រសួងធនធានទឹកនិងឧតុនិយម

Share

Image
Image
Image