en     km
en     km

ក្រសួងសុខាភិបាលក្រើនរំលឹកពីកូវីដ១៩ នៅរដូវត្រជាក់

Share

ដោយសង្កេតឃើញពីការងើបឡើងវិញនូវជំងឺកូវីដ១៩ នៅលើសកលលោក និងក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានក្រើនរំលឹក ឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នសុខភាពក្នុងអំឡុងរដូវត្រជាក់នេះ និងការពារខ្លួនពីការចម្លងកូវីដ១៩។

សេចក្ដីជូនព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ នេះ ធ្វើឡើងស្របពេលដែលកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣២ នាក់បន្ថែមទៀត។ តែយ៉ាងណាទិន្នន័យអ្នកឆ្លងថ្មីនេះ ប្រសួងបញ្ជាក់ថា ជាអ្នកដែលធ្វើវិញ្ញាបណ្ណប័ត្រចេញទៅក្រៅប្រទេសប៉ុណ្ណោះ។

យ៉ាងណាលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺតាមរដូវកាលពេលមានការចុះត្រជាក់ខ្លាំងនៅចន្លោះខែធ្នូ ដល់ខែមករា ភាគច្រើនជាជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬអាលាក់ហ្ស៊ីនិងជំងឺផ្លូវដង្ហើមមកពីវីរុស និងមេរោគស្ដ្រីបតូកូក ដែលមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពងក ក្អក និងរលាកក្រពះពោះវៀន ដោយពពួកវីរុសជាដើម។

ទន្ទឹមហ្នឹងការចុះត្រជាក់បែបនេះ ក្រសួងថាបុគ្គលម្នាក់ៗគួរធ្វើតេស្ដដោយខ្លូនឯង បើមានសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ និងចូលក្នុងសហគមន៍។

បើតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ សីតុណ្ហភាពក្នុងប្រទេសកម្ពុជា និងស្ថិនៅចន្លោះពី១៥ទៅ២០អង្សាសេ ទៅតាមតំបន់នីមួយៗ ។ តែចាប់ពីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២២ ទៅសីតុណ្ហភាព នឹងកើនពី ២-៣ អង្សាវិញ៕

Share

ព័ត៌មានទាក់ទង

Image