en     km
en     km

លោក ឌិត ទីណា ថាការប្រឆាំងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផលត្រូវរកឫសគល់ឱ្យដល់ប្រភពដើម

Share

ភ្នំពេញ៖លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបចូលកាន់តំណែងថ្មី បានលើកឡើងថា ដើម្បីប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផលឱ្យសម្រេចបានជោគជ័យ លោកចង្អុលបង្ហាញទៅកាន់មន្រ្តីខ្លួនថា ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម។

នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ឌិត ទីណា ដែលបានបង្ហោះអបដោយរូបភាពនៃជំនួបកិច្ចប្រជុំជាមួយមន្រ្តីរដ្ឋបាលព្រៃឈើក្នុងឱកាសធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំ នៃក្រសួង អំពីវឌ្ឍភាពការងារប្រឆាំងការសម្អាតប្រាក់ដែលក្រសួងសម្រេចបាននាពេលកន្លងមកកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ។

កិច្ចប្រជុំកាលពីម្សិលមិញ។រូបភាពពីហ្វេសប៊ុកលោក ឌិត ទីណា។

 

លោកបានបន្ថែមលើទំព័រហ្វេសប៊ុកទៀតថា បទល្មើសលាងសម្អាតប្រាក់ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។ ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោត ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

នៅក្នុងជំនួបប្រជុំដដែលនេះ លោករដ្ឋមន្រ្តីកសិកម្មទើបចូលកាន់តំណែងថ្មីបានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហា តម្រូវការឈើប្រើប្រាស់ជាកស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ។ ការធ្វើបែបនេះដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីវ:ចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃ។

 

Share

ព័ត៌មានទាក់ទង

Image