en     km
en     km

ទាហានឥណ្ឌា និងចិនប៉ះទង្គិចគ្នានៅព្រំដែនជាថ្មី

Share

 

ប្រទេសឥណ្ឌានិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយកងទ័ពចិននៅក្នុងតំបន់ជម្លោះមួយនៅតាមបណ្តោយព្រំដែន។ រាយការណ៍ដោយ….

កាលពីថ្ងៃចន្ទទី១២ ធ្នូ ២០២២ កងទ័ពឥណ្ឌាបាននិយាយថា មានការប៉ះទង្គិចគ្នានៅក្នុងផ្នែក Tawang នៃរដ្ឋ Arunachal Pradesh ភាគខាងកើតនៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបណ្ដាលឱ្យទាហានភាគីទាំងសងខាងបានរងរបួសស្រាល។

ចិននៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ប៉ុន្តែ Reuters បានរាយការណ៍ពីប្រភពកងទ័ពឥណ្ឌាដែលនិយាយថា ទាហានឥណ្ឌាយ៉ាងតិចប្រាំមួយនាក់បានរងរបួស។កងទ័ពឥណ្ឌាបាននិយាយថា៖ «ភាគីទាំងពីរបានដកទ័ពចេញពីតំបន់ជម្លោះភ្លាមៗ ហើយមេបញ្ជាការភាគីទាំងពីរបានបើកកិច្ចប្រជុំភ្លាមៗដែរ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh បានប្រាប់សភាកាលពីថ្ងៃអង្គារទី១៣ ធ្នូ ថាគ្មានទាហានឥណ្ឌាណាម្នាក់ “រងរបួស” នៅក្នុងការប៉ះទង្គិចគ្នានោះទេ ហើយឧបទ្ទវហេតុនេះត្រូវបាន “ដោះស្រាយក្នុងកម្រិតការទូត”។លោកបានបន្ថែមថាដោយសារ«ការអន្តរាគមន៍ទាន់ពេលវេលារបស់មេបញ្ជាការយោធាឥណ្ឌា កងទ័ពបានវិលត្រឡប់ទៅកាន់ទីតាំងរៀងៗខ្លួនវិញ»។

ប្រទេសចិន និងឥណ្ឌាមានជម្លោះព្រំដែនប្រវែង 3,440 គីឡូម៉ែត្រ ដែលហៅថា Line of Actual Control ឬ LAC ។ ភាពតានតឹងជួនកាលក្លាយជាជម្លោះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបាននិងកំពុងព្យាយាមបន្ថយភាពតានតឹងចាប់តាំងពីការប្រយុទ្ធគ្នាដ៏ខ្លាំងមួយក្នុងខែមិថុនា ឆ្នាំ 2020 នៅជ្រលងភ្នំ Galwan ក្នុងតំបន់ Ladakh ដែលធ្វើឱ្យទាហានឥណ្ឌា 20 នាក់ និងទាហានចិនយ៉ាងហោចណាស់ 4 នាក់បានស្លាប់។ការប្រយុទ្ធគ្នានោះមានវាយតប់គ្នាដោយដំបង មិនប្រើកាំភ្លើងទេ។

ការប្រឈមមុខដាក់គ្នាមួយទៀតនៅខែមករាឆ្នាំ 2021 បានធ្វើឱ្យទាហានទាំងសងខាងរងរបួស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅតាមព្រំដែនរវាងរដ្ឋ Sikkim របស់ចិន និងឥណ្ឌា ដែលស្ថិតនៅចន្លោះប្រទេសប៊ូតាន និងនេប៉ាល់។

កាលពីខែកញ្ញា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដកខ្លួនចេញពីតំបន់ជម្លោះមួយ តាមបណ្តោយព្រំដែនតំបន់ដាច់ស្រយាលភ្នំហិម៉ាឡៃ។

ប្រភព៖ BBC ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image