លោកមេធាវី សេង សឹង្ហហេង បានបញ្ជាក់ថា “ស្នេហាត្រីកោណ” ប្រុសមួយ ស្រីពីរ ឬ ប្រុសពីរ ស្រីមួយ រវាងអ្នកដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ ក្នុងផ្លូវច្បាប់ហៅថាទ្វេព័ន្ធភាព គឺមានទោស។ ដោយឡែកស្នេហាត្រីកោណរវាងស្រី និងប្រុស បែបយុវវ័យ ដែលលួចមានអ្នកទីបី គឺមិនមានទោសទេ។ ចង់ដឹងថា ច្បាប់នៅកម្ពុជា មានច្បាប់ណាខ្លះ ដែលបានចែងអំពីទោសទណ្ឌនៃស្នេហាត្រីកោណនេះ? ហើយច្បាប់នេះ បានចែងយ៉ាងណាខ្លះចំពោះ ស្រី និងប្រុស លួចផិតក្បត់ស្របពេលដែលអ្នកទាំងនោះមានស្វាមី ឬក៏ភរិយារួចហើយនោះ?
នាទីបន្ដ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាង កញ្ញា ជុំ ជោគជាតា អ្នកសារព័ត៌មានរបស់វិទ្យុស្ដ្រីFm១០២ នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាមួយនឹងលោកមេធាវី សេង សឹង្ហហេង សមាជិកគណៈមេធាវីកម្ពុជាដូចតទៅ៖