en     km
en     km

កម្ពុជានឹងអាចមានសីតុណ្ហភាពចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C

Share

ភ្នំពេញ៖ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ឲ្យដឹងថាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២២ខាងមុខនេះ សីតុណ្ណភាពនៅកម្ពុជានឹងអាចចុះត្រជាក់ទៅតាមតំបន់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផេករបស់ក្រសួងធនធានទឹកនិងឧតុនិយម។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថា ក្នុងមួយសប្តាហ៍ខាងមុខ(ថ្ងៃទី១៤-២០) កម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តដែលស្ថិតនៅតំបន់ទំនាបកណ្តាលរួមមានខេត្តបន្ទាយមានជ័យប៉ៃលិនសៀមរាបនិងបាត់ដំបងនឹងមានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩អង្សារ។ចំណែកតំបន់ខ្ពង់រាបដែលមានខេត្តមណ្ឌលគិរីរតនគិរីព្រះវិហារនិងឩត្តរមានជ័យ សីតុណ្ហភាពអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៨អង្សា។ រីឯសីតុណ្ហភាពនៅតំបន់សមុទ្រអាចចុះត្រជាក់ក្នុងរង្វង់ពី១៨-២០អង្សាជាមួយគ្នានេះអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរនៅលើផ្ទៃសមុទ្រផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងវិរៈកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន រួមទាំងប្រជានេសាទ សូមមេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

រូបភាព៖ ក្រសួងធនធានទឺក និងឩតុនិយម

 

Share

ព័ត៌មានទាក់ទង

Image