en     km
en     km

អ្នកនាំពាក្យខេត្តព្រះសីហនុប្រកាសរកស្ដ្រីជនជាតិចិនពាក់ព័ន្ធករណីបង្កអន្ដិសុខនៅក្នុងខេត្ត

Share

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រកាសលើហ្វេសប៊ុកលោក ដោយអំពាវនាវឲ្យសាធារណៈជនទាំងអស់ ផ្ដល់ព័ត៌មានដល់កងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ប្រសិនបើប្រទះឃើញស្ដ្រីជនជាតិចិនម្នាក់ឈ្មោះថា DU LEI កាន់លិខិតឆ្លងដែន លេខ EJ2423571 ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រោះស្ដ្រីរូបនេះ ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។


ការប្រកាសរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ តែមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់ពីការបង្កអសន្ដិសុខអ្វីនោះទេ។


វិទ្យុស្ដ្រីមិនទាន់បានទទួលការឆ្លើយតបព័ត៌មានបន្ថែមពីលោក ឃាង ភារម្យ តាមខ្សែទូរស័ព្ទនិងតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេនៅថ្ងៃនេះ។
តាមការប្រកាសព័ត៌មានរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ចេញថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រយៈពេល ៥១ថ្ងៃ ចន្លោះពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៤ តុលា ឆ្នាំ ២០២២ មានការជួញដូរមនុស្សដល់ទៅ ៤២០ ករណី ក្នុងខេត្តព្រះសីហនុ។
ក្នុងរយៈពេល៥១ ថ្ងៃដដែលនេះ មានក្រុមហ៊ុនចំនួន ៩ បានសង្ស័យថាទាក់ទងការជួញដូរមនុស្ស ក្នុងនោះ ៥ក្រុមហ៊ុន បានសម្រេចឱ្យបិទ និង ៤ក្រុមហ៊ុនផ្សេងទៀត បានផ្អាក និងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕

Share

Image
Image
Image