ក្នុងឳកាសយុទ្ធនាការ ១៦ ថ្ងៃ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម សហជីព ចំនួន១៨ បានចេញសេចក្ដីថ្លែងការស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់នូវវិធានការចាំបាច់ដើម្បីអនុវត្តសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ ។ ទោះយ៉ាងណា មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលធ្វើការស្និទ្ធជាមួយរដ្ឋាភិបាល បានបង្ហាញការគាំទ្រចំពោះការអនុវត្តរបស់រដ្ឋាភិបាលកន្លងមកលើការអនុវត្តជំហ៊ានអាទិភាព ជំរុញនូវភាពប្រសើរឡើងសម្រាប់ស្ត្រី និងសង្គម។
ថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងៃទី១២ ខែធ្នូ នេះ លោក កត្តា អ៊ន អគ្គលេខាធិការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ដោយបញ្ជាក់ថា បញ្ហាយែនឌ័រ គឺមិនអាចគេចចេញពីក្របខ័ណ្ឌច្បាប់ឡើយ ពោលគឺសេរីភាពប្រមូលផ្ដុំ សេរីភាពបញ្ចេញមតិ គឺសិទ្ធិតែស្ថិតនៅក្រោមច្បាប់កំណត់ តែមិនកំណត់លើយែនឌ័រនោះឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក កក្តា អ៊ន អគ្គលេខាធិការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដូចតទៅ!