loader

ភ្ញៀវទេសចរណ៍ចំនួន ៤៦ ម៉ឺននាក់បានចូលរួមបុណ្យសមុទ្រក្នុងរយៈពេល២ថ្ងៃ

ភ្នំពេញ៖ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ៤៦ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃ ពីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
នេះបើយោងតាមទំព័រហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី ១ នៃពិធីបុណ្យសមុទ្រមានភ្ញៀវប្រមាណ ១៦ ម៉ឺននាក់និងថ្ងៃទី ២ ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការ មានភ្ញៀវនិងប្រជាពលរដ្ឋ ចូលរួមកម្សាន្តប្រមាណជាង ៣០ម៉ឺននាក់។ ដោយឡែកនៅថ្ងៃទី ១១ ខែធ្នូ ដែលជាថ្ងៃចុងក្រោយនៃបុណ្យសមុទ្រ មន្ទីរទេសចរណ៍មិនទាន់បូកសរុបចំនួនភ្ញៀវចូលទស្សនានោះទេ។

ក្រសួងបន្តថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល ៣ ថ្ងៃនេះមានការតាំងពិព័រណ៍សមិទ្ធផលនានារួមមានគម្រោងអភិវឌ្ឍតំបន់ឆ្នេរនិងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់ មានចំនួន៣០០ស្ដង់ ព្រមទាំងមានឆាកប្រគំតន្ត្រីផងដែរ។

សូមជម្រាបថាពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

រូភាព៖ ក្រសួងទេសចរណ៍
0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលសូត្រខ្មែរចំនួន១១មុខគ្រោងនឹងដាក់តាំងពិព័រណ៍នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះអាជ្ញ[...]

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្[...]

ផ្ទះ៦ខ្នងបានបាក់ស្រុតចូលក្នុងស្ទឹង ខណះពលរដ្ឋជាង១០០គ្រួសារបង្ខំចិត្តរើចេញពីផ្ទះដោយសារជំនន់ទឹកភ្លៀងរដូវវប្រាំង

ជំនន់ទឹកភ្លៀង ក្នុងរដូវប្រាំង នៅពាក់កណ្ដាលខែម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x