ក្នុងឳកាសយុទ្ធនាការ ១៦ ថ្ងៃ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម សហជីព ចំនួន១៨ បានចេញសេចក្ដីថ្លែងការស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់នូវវិធានការចាំបាច់ដើម្បីអនុវត្តសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ីដ ។ ថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកនាង ជឹម ចាន់នាង អគ្គលេខាធិការ អង្គការ(NGO-CEDAW) បានថ្លែងថាការចេញសេចក្ដីថ្លែងការរវាងអង្គការ(NGO-CEDAW) និងអង្គការដៃគូពាក់ព័ន្ធ នេះគឺដើម្បីចូលរួមចំណែកក្នុងការត្រួតពិនិត្យនិងឆ្លុះបញ្ចាំងលើការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តអនុសាសន៍ នៅក្នុងសេចក្តីសង្កេតសន្និដ្ឋាននៃអនុសញ្ញាស៊ីដបានកាន់តែប្រសើរ ស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យ ដាក់ចេញនូវជំហ៊ានចាំបាច់ជាអាទិភាពមួយចំនួនដែលជំរុញនូវភាពប្រសើរឡើងសម្រាប់ស្ត្រី និងបុគ្គលមិនកំណត់ដោយភេទណាមួយ។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទម្ភាស រវាង លោក គីម ចាន់ចាវ ជាមួយអ្នកនាង ជឹម ចាន់នាង អគ្គលេខាធិការ អង្គការ(NGO-CEDAW) ដូចតទៅ!