en     km
en     km

កម្ពុជាគ្រោងសាងសងស្ពានឆ្លងទន្លេ ២កន្លែងក្រោមឥណទានសម្បទានពីសាធារណៈកូរ៉េ

Share

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា មានគម្រោងពីរ គឺគម្រោងពង្រឹងប្រព័ន្ធបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ មានទឹកប្រាក់ ៧០លាន ដុល្លាះអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េចាប់ពីចំណុចផ្សារចាស់ ទៅជ្រោយចង្វា និងពីជ្រោយចង្វារ ទៅអរិយក្សត្រ មានទំហំទឹកប្រាក់ជាង ២៤៥លានដុល្លាះអាមេរិក( ២៤៥ ៩០៩ ០០០ដុល្លា)។
ការចុះហត្ថលេខាឥណទានសម្បទាននេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២២ស្អែកនេះ ដោយសម្ដេច ហ៊ុន សែន និងរដ្ឋបាលនៃសាធារណរដ្ឋកូរ៉េនៅវិមានសន្ដិភាព រាជធានីភ្នំពេញ។


ការចុះហត្ថលេខានេះធ្វើឡើងដោយ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និងលោក បាក់ ហ៊ីង ឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជាអ្នកចុះហត្ថលេខាលើឥណទានសប្បទាននៃមូនិធិសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦មានទំហំទឹកប្រាក់ ១៥០០លានដុល្លា។
ស្របពេលជាមួយគ្នា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ីនណេ ជី ប្រធានមូនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនិហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ក៏ចុះហត្ថលេខាលើគម្រោងពង្រឹងប្រព័ន្ធបញ្ចូលអគ្គសនី និងសាងសង់ស្ពានឆ្លងទន្លេ។


ក្រសួងការបរទេស បញ្ជាក់ថា ឥណទានសប្បទាននេះនឹងរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

Share

Image
Image
Image