en     km
en     km

ប្រទេសប៉េរូមានប្រធានាធិបតីជាស្ត្រីជាលើកដំបូង

Share

 

យោងតាម BBC ប្រទេសប៉េរូមានប្រធានាធិបតីជាស្ត្រីជាលើកដំបូង។លោកស្រីDina Boluarte បានស្បថចូលកាន់តំណែងដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងលីម៉ាកាលពីថ្ងៃពុធ។លោកស្រី Boluarte ជាមេធាវីអាយុ 60 ឆ្នាំបានថ្លែងថាលោកស្រីនឹងដឹកនាំប្រទេសប៉េរូរហូតដល់ខែកក្កដាឆ្នាំ 2026 ។

ថ្លែង​បន្ទាប់​ពី​ចូល​កាន់​តំណែង​លោកស្រី​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់ការវាយប្រហារ​​ផ្នែក​នយោបាយ​ដើម្បី​ជំនះ​វិបត្តិ​ដែល​បានរំព័ទ្ធ​ប្រទេសប៉េរូ។លោកស្រី​បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​សុំ​គឺ ពេលវេលា​និងកន្លែង​ ​ដើម្បី​​សង្គ្រោះ​ប្រទេស​។

លោកស្រី Boluarte កើតនៅ Chalhuanca នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 1962។ លោកស្រីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យ San Martín de Porres ហើយបានសិក្សាក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យដដែលនេះ។ លោកស្រី Boluarte ជាមេធាវី បានធ្វើការនៅការិយាល័យអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន និងជាប្រធានការិយាល័យតាំងពីឆ្នាំ ២០០៧។

លោកស្រីបានឈរបោះឆ្នោតតំណាងឱ្យគណបក្សសេរីប៉េរូជាអភិបាលក្រុង Lima ក្នុងឆ្នាំ 2018 ប៉ុន្តែមិនទទួលបានជោគជ័យ​។  នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងបរិយាប័នសង្គមរបស់រដ្ឋាភិបាល លោកប្រធានាធិបតី Pedro Castillo ។ក្លាយជាប្រធានាធិបតី នៅខែធ្នូ ឆ្នាំ 2022 ក្នុងអំឡុងពេលមានវិបត្តិនយោបាយប៉េរូ ដែលលោកអតីតប្រធានាធិបតី Pedro Castillo ប៉ុនប៉ងរំលាយសភា។លោកស្រី Boluarte បានថ្កោលទោសការផ្លាស់ប្តូរនេះថាជា “ការរំលោភរដ្ឋធម្មនុញ្ញ” ហើយបានកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីការចោទប្រកាន់លោកអតីតប្រធានាធិបតី Castillo ។

ប្រភព៖ BBC ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២

Share

Image
Image
Image