en     km
en     km

លោក​ ហ៊ុន​ សែន​ សុំ​ទោស​ បន្ទាប់​ពី​មានការ​រិះគន់​ដោយ​ក្រុម​អ្នក​ប្រើ​បណ្តាញ​សង្គម​

Share

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សុំ​ទោស​ប្រជាពលរដ្ឋ​ ក្រោយ​ពី​មានការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ ចំពោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​ ទាក់ទង​ទៅ​នឹង​កាយវិការ​ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​លើ​ផ្ទះ​ ហើយ​មិន​ដោះ​ទ្រនាប់ជើង​។​

​ក្រោយ​ពី​មានការ​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពី​ករណី​លោកនាយក​រដ្ឋមន្ត្រី​ឡើងផ្ទះ​ប្រជាពលរដ្ឋ​ដោយ​មិន​ដោះ​ស្បែកជើង​រួច​មក​ លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​សារ​សុំ​ទោស​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​របស់​លោក​។​

HunSen-covre.

​លោកនាយក​រដ្ឋមន្ត្រី​បាន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃ​សុក្រ​ ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​៖​ «​ទោះ​យ៉ាងណា​ខ្ញុំ​សុំ​ទោស​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ​ ដែល​មិន​បាន​ដោះ​ស្បែក​ជើងពេល​ឡើងផ្ទះ​ប្រជាជន​ ដែល​នោះ​សម្រាប់​ខ្ញុំ​ងងឹត​ផង​ និង​គិត​ថា​ជា​បេតុង​ផង​។​ ពេល​ដឹង​ថា​ជា​រនាប​ ខ្ញុំ​ដោះ​ស្បែកជើង​ហើយ​អង្គុយ​លេង​ជាមួយ​ម្ចាស់ផ្ទះ​ និង​មក​ពាក់​ស្បែកជើង​វិញ​នៅ​កាំ​ទី​២​រាប់​ពី​ខាងលើ​។​ សូមទោស​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ​»​។​

​សូម​ជម្រាប​ថា​ សារ​សុំ​ទោស​របស់​លោកនាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មានការ​​រិះគន់​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ចំពោះ​វី​ដេ​អូ​មាន​រយៈពេល​ ២​នាទី​ ៤៩​វិនាទី​ អំពី​ការ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​របស់​លោក​ទៅ​កាន់​ប្រជាជន​នៅ​ខេត្ត​កំ​ពង​ចាម​កាលពី​ថ្ងៃ​២​ ធ្នូ​ កន្លង​មក​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ការ​ចុះ​សួរសុខទុក្ខ​នេះ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ទៅ​សម្ពោធ​ មណ្ឌល​​កីឡាហែលទឹក​តេ​ជោ​សែន​ នៅ​ក្នុង​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​២​ខែធ្នូ​ ឆ្នាំ​ ២០១៥៕

Share

Image
Image
Image