លោកស្រី Annie Ernaux ជាអ្នកឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្រ្តមកពីប្រទេសបារាំងបាននិយាយកាលពីថ្ងៃអង្គារថារង្វាន់ណូបែលគឺជាស្ថាប័ន “សម្រាប់បុរស” ។លោកស្រី Annie Ernaux ជាអ្នកនិពន្ធអក្សរសិល្ប៍ បានលើកឡើងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍មួយមុនពេលពិធីប្រគល់រង្វាន់ណូបែលជាផ្លូវការនៅចុងសប្តាហ៍នេះ។
លោកស្រី Annie Ernaux អ្នកនិពន្ធវ័យ 82 ឆ្នាំរូបនេះបានប្រាប់ Agent France-Presse ថា“ស្ថាប័នរង្វាន់ណូបែលបានបង្ហាញពីគោលបំណងតាមបែបប្រពៃណី។ ជាប្រពៃណីដែលបុរសប្រហែលប្រើវិធីមួយ ដើម្បីជួយបុរសដូចគ្នាទៅវិញទៅមក» ។
ទទួលបានកិត្តិយសដោយបណ្ឌិតសភាស៊ុយអែតសម្រាប់ “ភាពក្លាហាននិងភាពច្បាស់លាស់ នៃការងាររបស់លោកស្រី។លោកស្រី Ernaux ជាស្ត្រីជ័យលាភីជនជាតិបារាំងដំបូង និងជាស្ត្រីទី 17 ដែលបានទទួលរង្វាន់ណូបែលអក្សរសាស្ត្រចាប់តាំងពីបង្កើតឡើងដំបូងក្នុងឆ្នាំ 1901។
លោកស្រីបាននិយាយថា “ការនិយាយគ្រប់ពេលស្ទើរតែបានផ្តាច់មុខដោយបុរស ហើយខ្ញុំបានកត់សម្គាល់ឃើញថាស្ត្រីជាញឹកញាប់មិនសូវគេលើកមកនិយាយទេ ដោយដឹងយ៉ាងច្បាស់ថាពួកគេអនុវត្តជាក់ស្តែងជាង” លោកស្រីបន្ថែមថាវាដល់ពេលហើយសម្រាប់ណូបែលដើម្បីធ្វើទំនើបកម្ម។លោកស្រីបានស្នើដោយស្នាមញញឹមក្នុងពិធីជប់លៀងថ្ងៃសៅរ៍ ដែលចូលរួមដោយគ្រួសាររាជវង្សស៊ុយអែត និងភ្ញៀវជាង 1,200 នាក់។
លោកស្រី Annie Ernaux ជាអ្នកស្ត្រីនិយម និងជាសកម្មជនមួយរូបបាននិយាយថា លោកស្រីចង់ឧទ្ទិសរង្វាន់ណូបែលរបស់លោកស្រី “ដល់អ្នកដែលរងទុក្ខ រងទុក្ខពីការត្រួតត្រាតាមវិធីផ្សេងៗ ពីការរើសអើងជាតិសាសន៍ ពីអ្វីៗទាំងអស់ដែលជាទម្រង់នៃវិសមភាព និងចំពោះអ្នកតស៊ូទាំងអស់»។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោកស្រី Ernaux ក៏បាននិយាយផងដែរថា បុរសត្រូវផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេឥឡូវនេះ មុនពេលស្ត្រីអាចទទួលបានសមភាពពេញលេញ។លោកស្រីបាននិយាយថា “សម្រាប់ស្ថានភាពដែលស្រ្តីកន្លងមក ខ្ញុំយល់ថាមិនអាចទទួលយកបានទេ” ។
ប្រភព៖ The Guardian ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២