en     km
en     km

ឥណ្ឌូណេស៊ី​នឹង​អនុម័ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​​ហាមការ​រួម​ភេទ​ក្រៅចំណង​អាពាហ៍ពិពាហ៍

Share

 

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃទី៥ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ី បានអនុម័តក្រមព្រហ្មទណ្ឌដាក់ទោសលើអ្នករួមភេទក្រៅអាពាហ៍ពិពាហ៍ និងហាមការរួមរស់ជាមួយគ្នារវាងគូស្វាមីភរិយាមិនទាន់រៀបការ ដែលអាចជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។អ្នករិះគន់និយាយថា ច្បាប់នេះជាការបិទសិទ្ធិសេរីភាពពលរដ្ឋឥណ្ឌូនេស៊ី។

អត្ថបទច្បាប់នេះក៍បានចែងពីបទប្រមាថប្រធានាធិបតី និងហាមការបញ្ចេញទស្សនៈផ្ទុយនឹងមនោគមវិជ្ជាជាតិនិយម ដែលត្រូវបានគេស្គាល់ថា Pancasila ផងដែរ។អ្នកជំនាញផ្នែកច្បាប់ និងក្រុមសង្គមស៊ីវិលនិយាយថា ការផ្លាស់ប្តូរក្រមព្រហ្មទណ្ឌនេះ គឺជា “ការដើរថយក្រោយ” ដ៏ធំសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសលំដាប់ទីបីរបស់ពិភពលោក។លោក Bavitri Susanti អ្នកជំនាញច្បាប់មកពីសាលាច្បាប់ឥណ្ឌូណេស៊ី Jentera School of Law បាននិយាយថា “រដ្ឋមិនអាចគ្រប់គ្រងសីលធ៌មបានទេ។ កាតព្វកិច្ចរបស់រដ្ឋាភិបាលមិនមែនជាការកាត់ក្តីរវាងអ្នកអភិរក្សនិយម និងអ្នកសេរីនិយមឥណ្ឌូនេស៊ីនោះទេ”។

ប្រជាជនឥណ្ឌូណេស៊ីជាម៉ូស្លីមភាគច្រើនលើសលុប និងមានក្រុមហិណ្ឌូ គ្រិស្តបរិស័ទ និងប្រជាជនដែលមានជំនឿផ្សេងទៀតផងដែរ។ អ្នកកាន់សាសនាឥស្លាមឥណ្ឌូណេស៊ីភាគច្រើនអនុវត្តបែបសាសនាឥស្លាមកម្រិតមធ្យម ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះមានការកើនឡើងនៃលទ្ធិអភិរក្សសាសនា ដែលបានឈានជើងចូលក្នុងនយោបាយ។

 

អនុប្រធានសភាតំណាងរាស្រ្ត Sufmi Dasco Ahmad និង Bambang Wuryanto ប្រធានគណៈកម្មការសភាដែលត្រួតពិនិត្យការកែប្រែច្បាប់នេះ បានប្រាប់រ៉យទ័រថា សភាបើកសម័យប្រជុំពេញអង្គនៅថ្ងៃអង្គារ ដើម្បីផ្តល់សច្ចាប័នលើច្បាប់ថ្មីនេះ។

Daniel Winarta និស្សិតសាកលវិទ្យាល័យឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមហ្វូងបាតុករតូចមួយដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃចន្ទ ​បាន​និយាយ​ថា​៖ «​ឧទាហរណ៍ថាមាន​ករណី​រួម​រស់​ជាមួយ​គ្នា នោះវា​ច្បាស់ណាស់​ជា​រឿង​ឯកជនសុទ្ធសាធ។ “យើងនឹងបន្តបដិសេធរឿងនេះ”។សភាគ្រោងនឹងផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ថ្មីនេះនៅខែកញ្ញា ឆ្នាំ 2019 ប៉ុន្តែមានបាតុកម្មទូទាំងប្រទេសឥណ្ឌូនេស៊ីតវ៉ាយល់ថាច្បាប់នេះបានគំរាមកំហែងដល់សេរីភាពស៊ីវិល។ អត្ថបទសេចក្ដីព្រាងច្បាប់ចុងក្រោយបំផុតស្តីពីការរួមភេទនៅខាងក្រៅអាពាហ៍ពិពាហ៍ និងការរួមរស់ជាមួយគ្នាដែលមានការប្ដឹងផ្ដល់ពីសាច់ញាតិជិតស្និទ្ធដូចជាប្តីប្រពន្ធ ឪពុកម្តាយ ឬកូនឬប្រមាថប្រធានាធិបតី អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ។ នៅពេលដែលរដ្ឋសភាបានផ្តល់សច្ចាប័ន ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេលបីឆ្នាំ ខណៈដែលរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងធ្វើសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់អនុវត្ត ។

ប្រភព៖ Reuters ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image