en     km
en     km

បទសម្ភាស៖មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញកសិករដាំដុះស្រូវប្រភេទខុសគ្នាជៀសវាងប្រមូលផលទន្ទឹមពេលគ្នា

Share

ភ្នំពេញ៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងស្រដៀងនឹងប្រសាសន៍លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មដែលធ្លាប់លើកឡើងពីបញ្ហាការលក់ស្រូវរបស់ប្រជាកសិករដំណាលគ្នាថា ដោយសារតែប្រជាកសិករប្រមូលផលស្រូវដំណាលគ្នានេះហើយ ទើបធ្វើឱ្យចំនួនស្រូវដែលឈ្មួញត្រូវទិញចាល់ច្រើន។ លោកថា ការចាល់ស្រូវច្រើនក្នុងពេលតែមួយនេះហើយ ទើបបណ្តាលឱ្យស្រូវរបស់កសិករមួយចំនួនលក់មិនចេញនិងបង្ខំចិត្តលក់ក្នុងតម្លៃថោក។

ដើម្បីដោះស្រាយបញ្ហានេះ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះជំរុញដោយលើកទឹកចិត្តឱ្យកសិករដាំស្រូវប្រភេទខុសៗគ្នា ដើម្បីឱ្យការប្រមូលផលខុសពេលគ្នាដែលអាចបញ្ចៀសបានការធ្លាក់ចុះថ្លៃស្រូវ។

ជាបន្ដទៅនេះ សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាងលោក  គីម  ចាន់ចាវ ជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធត្រូវអង្ករកម្ពុជាដូចតទៅ!

 

 

 

 

 

ការលក់ស្រូវរបស់ប្រជាកសិករ ខេត្តបន្ទាយមានជ័យ ក្រោយប្រមូលផល។ រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា។

 

 

លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា។ រូបភាពពីតេឡេក្រាម លោក លន់ យ៉េង។

Share

Image
Image
Image