en     km
en     km

World Cup មានអាជ្ញាកណ្តាលស្ត្រីជាលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ

Share

 

យោងតាមReuters កីឡាការិនី Stephanie Frappart របស់បារាំងបានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ ដែលលោកស្រីបានក្លាយជាអាជ្ញាកណ្ដាលស្ត្រីដំបូងគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បាលទាត់ World Cup ផ្នែកបុរស ក្នុងពូល E រវាងប្រទេសកូស្តារីកាជាមួយអាល្លឺម៉ង់។

លោកស្រី Frappart អាយុ 38 ឆ្នាំបានដឹកនាំក្រុមអាជ្ញាកណ្តាលស្ត្រីដំបូងគេក្នុងការប្រកួត World Cup ផ្នែកបុរសនៅកីឡដ្ឋាន Al Bayt រួមជាមួយជំនួយការ Neuza Back មកពីប្រេស៊ីល និង Karen Diaz របស់ម៉ិកស៊ិក។

នៅក្នុងអាជីពបាល់ទាត់របស់លោកស្រី Frappart ដែលបានចាប់ផ្តើមលេងបាល់ទាត់យុវជននៅអាយុ 13 ឆ្នាំនៅ Herblay-sur-Seine ភាគពាយព្យនៃទីក្រុងប៉ារីស ជាកន្លែងដែលលោកស្រីធំដឹងក្ដីនៅទីនោះ។

លោកស្រីFrappart បានបំបែកកំត្រាប្រវត្តិសាស្ត្រនៅពេលលោកស្រីបានក្លាយជាអាជ្ញាកណ្តាលជាស្ត្រីដំបូងក្នុងការប្រកួត Ligue 1 របស់បារាំងក្នុងឆ្នាំ 2019 ដោយបានដឹកនាំការប្រកួតរវាង Amiens និង Strasbourg ។នៅឆ្នាំដដែលនោះ លោកស្រីFrappart ក្លាយជាអាជ្ញាកណ្ដាលស្ត្រីដំបូងគេដែលទទួលបន្ទុកក្នុងការប្រកួតក្រុមបាលទាត់បុរសដ៏ធំនៅអឺរ៉ុបរវាង Liverpool និង Chelsea ក្នុងពានរង្វាន់ UEFA Super Cup ផងដែរ ។

ក្នុងឆ្នាំ 2020 លោកស្រីបានក្លាយជាអាជ្ញាកណ្ដាលស្ត្រីដំបូងគេដឹកនាំការប្រកួត Champions League ដោយទទួលបន្ទុកការប្រកួតរវាង Juventus និង Dynamo Kyiv ។លោកស្រី Frappart ដែលជាមន្ត្រីទីបួន អំឡុងពេលប្រកួតរវាងម៉ិកស៊ិកជាមួយប៉ូឡូញក្នុងការប្រកួតបាល់ទាត់ពិភពលោក Qatar World Cup បាននិយាយថា “ការប្រកួតបាល់ទាត់ពិភពលោកបុរសគឺជាការប្រកួតកីឡាដ៏សំខាន់បំផុតនៅក្នុងពិភពលោក” ។“ខ្ញុំជាអាជ្ញាកណ្តាលស្រីដំបូងគេនៅប្រទេសបារាំង និងនៅអឺរ៉ុប ដូច្នេះខ្ញុំដឹងពីរបៀបត្រូវធ្វើការងារនេះហើយ។

 

កាលពីឆ្នាំមុន លោកស្រីFrappart បានក្លាយជាស្ត្រីដំបូងគេក្នុងការប្រកួតជម្រុះ FIFA World Cup ក្នុងការប្រកួតរវាងហូឡង់ និងឡាតវី ខណៈដែលឆ្នាំនេះលោកស្រីគឺជាអាជ្ញាកណ្តាលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coupe de France រវាង Nice និង Nantes ។

 

លោកស្រី Frappart ជាស្ត្រីជនជាតិបារាំងដែលមានចំណង់ចំណូលចិត្តខាងកីឡាបាល់ទាត់តាំងពីក្មេង។ លោកស្រីឈ្នះពានរង្វាន់អាជ្ញាកណ្តាលស្ត្រីល្អបំផុតរបស់ពិភពលោកចំនួនបីដង ដែលផ្តល់ដោយសហព័ន្ធអន្តរជាតិនៃប្រវត្តិសាស្រ្ត និងស្ថិតិកីឡាបាល់ទាត់ (IFFHS) ។

 

ស្នាដៃរបស់លោកស្រី Frappart ត្រូវបានអ្នកចាត់ការទូទៅរបស់កូស្តារីកា លោកLuis Fernando Suarez ពិពណ៌នាថាវាជាជំហានឆ្ពោះទៅមុខសម្រាប់ស្ត្រីនៅក្នុងវិស័យកីឡា ។

ប្រភព៖ Reuters ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២

Share

Image
Image
Image