en     km
en     km

ស្ដ្រីមានផ្ទៃពោះនៅរោងចក្រមីនេបៀ១៧៨នាក់ទទួលបានទឹកប្រាក់១លានរៀលពីរដ្ឋាភិបាល

Share

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានផ្ដល់ថវិកា ១លានរៀលដល់ស្ដ្រីមានផ្ទៃពោះដែលធ្វើការនៅរោងចក្រ មីនេបៀ ខេមបូឌា ចំនួន១៧៨នាក់។ នេះបើយោងតាមការផ្សាយផ្ទាល់ពីហ្វេសប៊ុក សម្ដេច។

ថ្លែងនៅក្នុងឱកាសគម្រប់ខួប១១ ឆ្នាំ នៃរោងចក្រដែលមានកម្មករជាង ៦ពាន់នាក់ សម្ដេចបានរម្លឹកថា នៅពេលកម្មករមានការលំបាក បិទរោងចក្រអំឡុងកូវីដ១៩ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភ ដោយរោងចក្រ ៣០% និងរដ្ឋាភិបាល ៤០% ដើម្បីបើកឱ្យកម្មករ។

បើតាមគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាលដែលចេញកាលពីឆ្នាំ២០១៦ថា  ស្ដ្រីកម្មករម្នាក់ ពេលសម្រាលកូនទទួលបានថវិកា ៤០ម៉ឺនរៀល។ បើតាមសម្ដេចដដែល ក្នុងមួយថ្ងៃមានស្ដ្រីប្រមាណ២០០នាក់ ដែលជាកម្មករ សម្រាលកូននៅទូទាំងប្រទេស។

តែយ៉ាងណា ដើម្បីទទួលអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់របស់កម្មករនិយោជិត ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ របបសន្ដិសុខសង្គម (ប.ស.ស) បានជម្រុញដល់សហគ្រាសទាំងអស់ ជាពិសេសសហគ្រាសខ្នាតតូចឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ។

សូមជម្រាបថា ក្រៅពីទឹកប្រាក់ដែលរដ្ឋាភិបាលត្រូវប្រគល់ឱ្យស្ដ្រីសម្រាលកូនពេលសម្រាកមាតុភាព កម្មារិនីត្រូវទទួលបានការឈប់សម្រាកចំនួន៩០ ថ្ងៃ និងបានប្រាក់ឈ្នួល១២០%បន្ថែមទៀត ដោយបេឡាសន្ដិសុខសង្គមត្រូវផ្ដល់ជូន៧០% និងរោងចក្រ ៥០%។ នេះបើផ្អែកតាម ប.ស.សដដែល៕

Share

ព័ត៌មានទាក់ទង

Image