en     km
en     km

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ពីបទ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល

Share

 

ឌូបៃ៖ យោងតាមសារព័ត៌មាន Reuters រាយការណ៍ថា តុលាការរបស់ប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សបួននាក់កាលពីថ្ងៃពុធពីបទបានសហការជាមួយក្រុមស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល និងបានប្រព្រឹត្តអំពើចាប់ជំរិត។

ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើប្រតិបត្តិការសម្ងាត់នៅលើដីរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់នាពេលថ្មីៗនេះបានចោទប្រកាន់ក្រុមស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល និងលោកខាងលិចថាបានរៀបចំផែនការធ្វើសង្រ្គាមស៊ីវិលនៅក្នុងប្រទេសខ្លួន។

សារព័ត៌មានMehr បានបង្ហាញឈ្មោះជនជាប់ចោទទាំងបួននាក់ ដោយបាននិយាយថា ពួកគេត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋបានសហការជាមួយសេវាស៊ើបការណ៍សម្ងាត់នៃរបប Zionist និងពីបទចាប់ជំរិត។សេចក្ដីរាយការបានបន្ថែមថា “ដោយមានការណែនាំពីសេវាស៊ើបការណ៍សម្ងាត់ Zionist

បណ្តាញក្រុមចោរនេះបានលួច និងបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ចាប់ជំរិតមនុស្ស និងទទួលបានចម្លើយសារភាពក្លែងក្លាយ”។

សារព័ត៌មាន Mehr បាននិយាយថា ជនជាប់ចោទត្រូវបានចាប់ខ្លួនដោយឆ្មាំបដិវត្តន៍ និងក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់។ដោយឡែកមនុស្សបីនាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី 5 ឆ្នាំទៅ 10 ឆ្នាំពីបទប្រព្រឹត្តបទឧក្រិដ្ឋដូចជា ធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខជាតិ បានជួយក្នុងការចាប់ជំរិត និងកាន់កាប់អាវុធខុសច្បាប់ជាដើម។

ប្រភព៖ Reuters ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២

Share

Image
Image
Image