ក្រុមគ្រួសារ និងសាច់ញាតិស្ដ្រីរងគ្រោះដែលត្រូវគ្រូពេទ្យកាត់ពោះវៀន និងស្បូនចេញ ក្រោយទៅឱ្យពេទ្យយកសាសពទារកក្នុងផ្ទៃ បានប្រកាស្វែងរកជំនួយ ដើម្បីមានលទ្ធភាពព្យាបាលជំងឺ ដែលកំពុងព្យាបាលនៅពេទ្យកាល់ម៉ែត្រ។
លោក សា វឿន ត្រូវជាប្ដីរបស់ស្ដ្រីជនរងគ្រោះបានឱ្យដឹងលើហ្វេសប៊ុកលោកថា មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកា ដើម្បីជួយសង្ត្រោះភរិយារបស់លោក។ វិទ្យុស្ដ្រីបានសុំទាក់ទងលោកដើម្បីសាកសួរព័ត៌មានបន្ថែមដែរ តែលោកជាប់រវល់ ដោយមានអ្នកកំពុងផ្ដល់ជំនួយមកបន្ថែមទៀត។
ចំណែកម្ចាស់ហ្វេសប៊ុកម្នាក់ទៀត ឈ្មោះថា Smile Mary ដែលត្រូវបានប្ដីស្រ្តីរងគ្រោះស៊ែរចែករំលែកបានសរសេរឱ្យដឹងថាក្រុមគ្រួសាររបស់គាត់បានប្រកាសលក់ផ្ទះដីស្រែ ដើម្បីយកកូនគាត់ទៅព្យាលនៅប្រទេសថៃ។
យ៉ាងណាមានសារព័ត៌មានខ្លះបានចុះផ្សាយថា ស្ដ្រីរងគ្រោះនេះបានបាត់បង់ជីវីត តែក្រុមគ្រួសារ និងសាច់ញាតិបានបកស្រាយហើយថា គាត់មិនបានបាត់បង់ជិវិតទេ កំពុងសម្រាកព្យាបាលនៅពេទ្យកាល់
ម៉ែត្រ។
សូមជម្រាបថា ចំពោះគ្លីនិកសម្រាកព្យាបាលជំងឺឈ្មោះ ដើមអង្រ្កង ត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យផ្អាកដំណើរការជាបណ្ដោះអាស្នន ដើម្បីស្រាវជ្រាវឱ្យច្បាស់ពីហេតុការណ៍ដែលបណ្ដាលឱ្យកើតរឿងបែបនេះ។
បើតាមសេចក្ដីសម្រចចេញពីក្រសួងសុខាភិបាល បានឱ្យដឹងថាមន្ទីរសម្រាកព្យាបាលឈ្មោះថា ដើមអង្ក្រងនេះ បានទទួលអាជ្ញាបណ្ណអនុញ្ញាពីក្រសួងសុខាភិបាល តាមសេចក្ដីសម្រេចលេខ ១៤៨/២០ អបស/មព ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០៕