en     km
en     km

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

Share

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងអាយុ៩៦ឆ្នាំ ដោយសារជំងឺមហារីកឈាម និងជំងឺជាច្រើនទៀត។

លោកJiang បានស្លាប់នៅម៉ោង 12:13 យប់​ នៅទីក្រុងសៀងហៃ ដែលជាស្រុកកំណើតរបស់លោក។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយថា បានប្រកាសប្រាប់ប្រជាជនចិន បក្សកុម្មុយនិស្ត សភា

គណៈរដ្ឋមន្ត្រី និងយោធាចិនពីការស្លាប់របស់លោក Jiang Zemin ។

សារព័ត៌មានបានសរសេរថា “ការស្លាប់របស់សមមិត្ត Jiang Zemin គឺជាការបាត់បង់ដែលមិនអាចគណនាបានចំពោះបក្ស និងយោធារបស់យើង និងប្រជាជននៃក្រុមជនជាតិភាគតិចទាំងអស់” ការប្រកាសនេះបានសរសេរថាជា “ទុក្ខសោកយ៉ាងជ្រាលជ្រៅ”។ដោយបានពិពណ៌នាថា “សមមិត្ត Jiang Zemin ជាទីស្រឡាញ់របស់យើង” ជាមេដឹកនាំដ៏ឆ្នើមម្នាក់មានកិត្យានុភាពខ្ពស់ ជាអ្នកម៉ាក្សនិយម ជារដ្ឋបុរស អ្នកយុទ្ធសាស្ត្រយោធា និងជាអ្នកការទូត និងជាអ្នកប្រយុទ្ធរបស់បក្សកុម្មុយនិស្តដែលបានសាកល្បងជាយូរមកហើយ។

លោក Jiang ត្រូវបានចាកចេញពីដំណែងក្នុងមិនភាពច្បាស់លាស់ បន្ទាប់ពីការបង្រ្កាបទីលានធានអានមេនយ៉ាងបង្ហូរឈាមលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ 1989 ប៉ុន្តែបានបំបែកប្រទេសចេញពីភាពឯកោខាងការទូតជាបន្តបន្ទាប់ ដោយបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និង ការរីកចំរើនផ្នែកសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក។

 

Share

Image
Image
Image