en     km
en     km

ប្រទេសកាណាដានិយាយថា ណាតូនៅពីក្រោយអ៊ុយក្រែននៅរដូវរងារដ៏លំបាកនេះ

Share

 

លោកស្រីMélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដាថ្លែងនៅទីក្រុង Ottawa ថាការកំណត់គោលដៅវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានពង្រឹងការគាំទ្ររបស់សម្ព័ន្ធមិត្តបន្ថែមទៀត។​

 

រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​បាន​ប្រាប់​កាសែត The Guardian ថាណាតូ​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​ដល់​អ៊ុយក្រែន​ក្នុង​រដូវ​រងា​ដ៏​លំបាក បើ​ទោះ​បី​ជាសង្គ្រាម​ជាមួយ​រុស្ស៊ី​ នៅ​តែ​មើល​មិន​ឃើញទីបញ្ចប់​​ក៍ដោយ។“រុស្ស៊ី​មិន​នៅ​ក្នុង​តុ​ចរចា​ទាល់​តែ​សោះ។ ដូច្នេះហើយ គោលដៅរបស់យើងនៅពេលនេះ គឺគ្រាន់តែពង្រឹងជំហររបស់អ៊ុយក្រែននៅលើដី តាមរយៈជំនួយយោធា ការចែករំលែកព័ត៌មានសម្ងាត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ”។ “យើង​ធ្វើ​បែប​នេះ ដោយសារយើង​ពិត​ជាចង់​ពង្រឹង​ជំហរ​របស់​ពួក​គេ​នៅ​តុ​ចរចា។ វានឹងមានដំណោះស្រាយការទូតនៅទីបំផុត។ នោះជាករណីនៅក្នុងជម្លោះនីមួយៗ។ ប៉ុន្តែ​យើង​មិន​ទាន់​មាន​ដំណោះស្រាយណាមួយនៅ​ឡើយ​ទេ»។

ទោះបីជាមានរបាយការណ៍ថាសម្ព័ន្ធមិត្តលោកខាងលិចកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះការបន្តដឹកជញ្ជូនសព្វាវុធមានតម្លៃថ្លៃ និងព្រួយបារម្ភចំពោះល្បឿនដែលអ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់រំសេវរបស់ខ្លួនក៏ដោយ លោកស្រីJoly បានថ្លែងថាមាន “ការគាំទ្រយ៉ាងខ្លាំងសម្រាប់អ៊ុយក្រែន” នៅមុនកិច្ចប្រជុំកំពូលណាតូ។

 

លោកស្រីបានចង្អុលបង្ហាញលើការសន្យារបស់កាណាដាផ្ដល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនចំនួន 500 លានដុល្លារកាណាដា ឬស្មើនឹង 310 លានផោន  ដែលបានប្រកាសនៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុងហ្សាកាតា។លោកស្រីJoly បាននិយាយថា ការកំណត់គោលដៅវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ជាពិសេសរោងចក្រថាមពល គឺមានតែបង្កើនការគាំទ្រពីសម្ព័ន្ធមិត្តតែប៉ុណ្ណោះ។

លោកស្រីបាននិយាយថា “យើងត្រូវធ្វើឱ្យប្រាកដថាប្រជាជនអ៊ុយក្រែនអាចឆ្លងកាត់រដូវរងាដ៏លំបាកនេះបាន” ដោយបន្ថែមថារដ្ឋមន្ត្រីថាមពលមកពីអង្គការណាតូកំពុងស្វែងរកដំណោះស្រាយចំពោះវិបត្តិថាមពលដែលកំពុងកើនឡើង។

 

ប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលកន្លែងផលិតថាមពលនៅជុំវិញទីក្រុង Kyiv ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងដាច់ការផ្គត់ផ្គង់ទឹក។

 

នៅប្រទេសអុយក្រែនសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ -11C ក្នុងរយៈពេលជាងមួយសប្តាហ៍។ ជំនួយអន្តរជាតិត្រូវបានផ្តោតកាន់តែខ្លាំងឡើងលើវត្ថុដូចជាម៉ាស៊ីនភ្លើង និងម៉ាស៊ីនបំលែងថាមពលស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យប្រាកដថាអាចដោះស្រាយអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានរាប់ចាប់ពីផ្ទះបាយរហូតដល់បន្ទប់ធ្វើការ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ប្រធានា​ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន “បន្តព្យាយាមធ្វើឱ្យអ៊ុយក្រែនក្លាយជាកន្លែងមានប្រហោងខ្មៅ black hole គ្មានពន្លឺ គ្មានអគ្គិសនី គ្មានកំដៅ ដើម្បីឱ្យប្រជាជនអ៊ុយក្រែនស្ថិតក្នុងភាពងងឹត និងត្រជាក់”។ដូច្នេះយើង​ត្រូវ​បន្ត​ការ​គាំទ្រ​​ក្នុង​ការ​ផ្តល់​សម្ភារៈ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ដើម្បី​ប្រឈម​មុខ​នឹង​រដូវរងា​ដោយ​គ្មាន​អគ្គិសនី»។ លោក Borrell កំពុងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី EU ដែលប្រធានបទជាពិសេសអាចអំពីការ”សម្លឹងមើលវិបត្តិមនុស្សធម៌ក្នុងសង្រ្គាមអ៊ុយក្រែន ” ។ ក្នុងរយៈពេលបីថ្ងៃខាងមុខ មេដឹកនាំណាតូ និងរដ្ឋមន្ត្រីការបរទេសនឹងប្រមូលផ្តុំគ្នានៅទីក្រុង Bucharest ប្រទេសរូម៉ានី ដែលទិដ្ឋភាពបែបនេះក៍រំពឹងថានិងជជែកពីកិច្ចការមនុស្សធម៌ផងដែរ។ក្រុមហ៊ុនផ្តល់ថាម-​ពលរបស់​អ៊ុយក្រែន Ukrenergo បាននិយាយកាលពីថ្ងៃចន្ទថាបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើហេ-ដ្ឋារចនាសម្ព័ន្ធថាមពល លទ្ធភាពនៃការផ្គត់ផ្គង់ថាមពលមានតែ 27% ប៉ុណ្ណោះ។ ” ភាពស្មុគស្មាញ និងទំហំនៃការខូចខាតគឺមានកម្រិតខ្ពស់ណាស់ ហើយការងារជួសជុលបាននិងកំពុងធ្វើរហូតមក”។

 ប្រភព៖ The Guardian ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image