en     km
en     km

យុវជន​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​ចូលរួម​ បង្កើន​ការ​ទប់ស្កាត់​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​

Share

រូបតំណាង៖​ ហ្វេសប៊ុក
រូបតំណាង៖​ ហ្វេសប៊ុក

​ភ្នំពេញ៖ សិក្ខាសាលា​មួយ​ស្តី​ពី៖​ «ដីធ្លី​ និង​លំនៅ​ឋាន»​ បាន​ផ្តោត​សំខាន់​លើ​យុវជន​ ក្នុង​ការ​ចូលរួម​ចំណែក​បង្កើន​ការ​ទប់ស្កាត់​ និង​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ ដែល​រៀបចំ​ដោយ​អង្គការ​ស្ដារ​កម្ពុជា​។​

​អង្គការ​ស្ដារ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣​ ខែធ្នូ​ ម្សិលមិញនេះ​ ក្នុង​គោលបំណង​ឱ្យ​យុវជន​យល់​ដឹង​ពី​ឫសគល់​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ ក៏​ដូច​ជា​រៀនសូត្រ​ពី​បញ្ហា​វិវាទ​ក្នុង​ប្រព័ន្ធ​តុលាការ​ និង​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ចូលរួម​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ទីប្រឹក្សា​អង្គកា​ស្ដារ​កម្ពុជា​ លោក​ សោ​ ស​ន្ទ​ន៍​ធា​រី​ បាន​មាន​ប្រសាសន៍​ថា​៖​ «​គោលបំណង​របស់​យើង​នៅ​ក្នុងថ្ងៃនេះ​ គឺ​ចង់ឱ្យ​យុវជន​យល់​ដឹង​ពី​ឫសគល់​នៃ​បញ្ហា​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​ និង​រៀនសូត្រ​ពី​យន្តការ​វិវាទ​ក្នុង​ប្រព័ន្ធ​តុលាការ​ និង​ក្រៅ​ប្រព័ន្ធ​តុលាការ​…»​។​ លោកបន្តឲដឹងថា យុវជន​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​យ៉ាង​សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ចុះបញ្ជី​ដីធ្លី​ ទប់ស្កាត់​ និង​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​នៅ​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​ពេល​អនាគត​។​

​លោក​ សោ​ ស​ន្ទ​ន៍​ធា​រី​ បន្ត​ថា​ យុវជន​បាន​ចូលរួម​យ៉ាង​សកម្ម​តាំងពី​ឆ្នាំ​២០១២​មក​។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ឫសគល់​នៃ​វិវាទ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​ គឺ​បណ្តាល​មក​ពី​ សង្គ្រាម​ពី​អតីតកាល​ កំណើនប្រជាជន​ ទម្លាប់​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ ដែល​មិន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ មិន​មានការ​អភិវឌ្ឍ​នៅ​លើ​ដីធ្លី​ ភាព​លោភលន់​របស់​បុគ្គល​មួយ​ចំនួន​ ការ​មិន​គោរព​ច្បាប់​ជាដើម​។​

​លោក​ សោ​ ស​ន្ទ​ន៍​ធា​រី​ បាន​សូម​ណូ​ម​ពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ពង្រឹង​ច្បាប់​ ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

conferen-by-sdar-kampuchea

​ប្រធាន​លេខាធិការដ្ឋាន​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ និង​ជា​អគ្គនាយករង​សុរិយោដី​ និង​ភូមិសាស្ត្រ​ លោក​ វុ​ឌ្ឍី​ វ​ណ្ណា​រ៉ា​ បានឱ្យ​ដឹង​ថា​ យន្ដការ​របស់​គណៈកម្មការ​សុរិយោដី​ មិន​បាន​បែងចែក​មនុស្ស​ទេ​ តែ​គណៈកម្មការ​បាន​មើលទៅ​លើ​ក្បាលដី​ ដែល​មាន​វិវាទ​នោះ​ បើ​ក្បាលដី​នោះ​បាន​ចុះបញ្ជី​រួច​ហើយ​ គឺ​បញ្ជូន​ទៅ​តុលាការ​ តែបើ​ក្បាលដី​ដែល​មាន​វិវាទ​នោះ​មិន​ទាន់​ចុះបញ្ជី​ទេ​ ត្រូវ​បញ្ជូន​មក​គណៈកម្មការ​សុ​រី​យោ​ដី​។​

​លោក​បាន​បន្ត​ថា​៖​ «​ឥឡូវនេះ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​ដីធ្លី​ មាន​ត្រឹមតែ​១១%​ទេ​ ដែល​យើង​កំពុង​ និង​បន្ត​ដោះស្រាយ​ ៨៨​ជាង​ ភាគ​ យើង​ដោះស្រាយ​ចប់​អស់ហើយ​…»​។​

​យុវជន​តំណាង​មក​ពី​សហគមន៍​ផល​អណ្ដែត​នៅ​រាជធានី​ភ្នំពេញ​ លោក​ ចាប​ សុ​ផាត​ បានឱ្យ​ដឹង​ថា​ យុវជន​នៅ​ពេល​បច្ចុប្បន្ន​នេះ​មានការ​ចួ​ល​រួម​ច្រើន​ទាក់ទង​នឹង​បញ្ហា​ចុះបញ្ជី​ដីធ្លី​ ដូច​ជា​ចូលរួម​សរសេរ​សំណើ​ទាក់ទង​នឹង​ការ​ចុះ​ប​ញ្ចី​ដីធ្លី​ ទៅ​ប្រជុំ​ជាមួយ​អង្គការ​នានា​ សហគមន៍​ប្រជាពលរដ្ឋ​ រួច​ដាក់​សុំ​ណើ​ទៅ​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​យុវជន​ក៏​បាន​តាមដាន​ដំណើរការ​ចុះបញ្ជី​ដីធ្លី​នោះ​ ជាមួយ​ប្រជា​សហគមន៍​ដែរ​។​

​លោក​បាន​សូម​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ ទៅ​ឱ្យ​ក្រុមហ៊ុន​ទៀត​៖។ «​រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ ឬ​ក៏​សង្គមកិច្ច​ ឬ​សេដ្ឋកិច្ច​អីហ្នឹង​ ទៅ​ឱ្យ​ក្រុមហ៊ុន​ទៅ​ អ៊‍ីចឹង​មាន​ន័យ​ថា​ កាលណា​តែ​យើង​បញ្ឈប់​អាហ្នឹង​បាន​ វា​លែង​សូវ​មាន​វិវាទ​ហើយ​…»​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​សិក្ខាសាលា​ ដែល​រៀបចំ​ដោយ​អង្គការ​ស្ដារ​កម្ពុជា​ មាន​សិក្ខាកាម​ ចូលរួម​ចំនួន​ ៣៣៤​ នាក់​ ហើយ​សិក្ខាកាម​ទាំងនោះ​មក​ពី​ ២៥​ ខេត្ត​-​រាជធានី​ ក្នុង​នោះ​មាន​មន្ត្រី​រដ្ឋាភិបាល​ អាជ្ញាធរ​ តំណាង​សង្គម​ស៊ី​វិល​ តំណាង​សហគមន៍​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​គឺ​យុវជន​មក​ពី​ ២៥​ ខេត្ត​-​រាជធានី​៕

Share

Image
Image
Image