ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាល និងផ្តល់យោបល់ដល់បណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះ នៅភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាមួយកសិករលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មទើបចូលកាន់តំណែងថ្មីបានចង្អុលបង្ហាញដល់មន្រ្តីរបស់ខ្លួនត្រូវ ត្រួតពិនិត្យពិចារណាលើលើកគម្រោងឱ្យបានច្បាស់លាស់មុនឱ្យកសិករធ្វើការដាំដុះនិងចិញ្ចឹមសត្វ។នេះបើតាមឃ្លីវីដេអូឃ្លីបបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ឌិត ទីណា កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២២។
សម្រាប់លោក ឌិត ទីណា នៅពេលមានការរៀបចំផែនការច្បាស់លាស់មុនការផលិតនោះផលដែលទទួលបាននឹងមិនប្រឈមការខាតបង់។
តែយ៉ាងណាអនុសាសន៍របស់រដ្ឋមន្រ្តីថ្មីនេះ ស្ថិតក្នុងរង្វង់គម្រោងមួយនៃបណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះ នៅភូមិចំការ៣ ខេត្តកែបតែប៉ុណ្ណោះ ខណៈរដ្ឋមន្រ្តីថ្មីថ្លែងដោយទទួលស្គាល់ថា មន្រ្តីផ្នែកកសិកម្មមិនទាន់មានចំនួនគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កសិករនៅតាមភូមិស្រុកទូទាំងប្រទេសនៅឡើយនោះទេ។
ប្រសាសន៍លោក ឌិត ទីណា ៖
ជាការកត់សម្គាល់ នាប៉ុន្មានថ្ងៃចុងក្រោយនេះលោក ឌិត ទីណា និងក្រុមការងារបានចុះតាមទីតាំងផលិតកសិផលធំមួយចំនួននៅខេត្តព្រះសីហនុនិងខេត្តកំពត ព្រមជាមួយការចង្អុលបង្ហាញទិសដៅការងារដល់មន្រ្តីតាមមន្ទីរកសិកម្មនៅតាមខេត្តដែលបានចុះទៅនោះ៕