en     km
en     km

លោកស្រី ឱ វណ្ណឌីនរម្លឹកពលរដ្ឋត្រូវការពារខ្លួនពីកូវីដក្នុងឱកាសបុណ្យគ្រីស្ទស្មាកនិងចូលឆ្នាំសកល

Share

លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងបុណ្យគ្រីស្មាក និងចូលឆ្នាំសកល ដែលឈានមកដល់ពេលឆាប់ៗខាងមុខនេះ។ នេះបើយោងទៅតាម twitter របស់លោកស្រី ដែលបានបង្ហោះកាលពីថ្ងៃ ចន្ទទី២១ ខែ វិច្ឆិកា។


ក្នុងនាមលោកស្រីជាប្រធានគណៈកម្មាធិការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងគ្រប់ដូស្ដ និងដូសជម្រុញ ដើម្បីការពារខ្លួន និងពង្រឹងភាពសាំក្នុងសហគមន៍ ចៀសវាគ្រោះមហន្ដរាយសុខភាពសាធារណៈ និងបន្ដនិរន្ដន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតិភាពថ្មី។
យ៉ាងណាបើតាមក្រសួងសុខាភិបាល ចំនួនអ្នកទទួលវ៉ាក់សាំងនៅទូទាំងប្រទេស ធៀបជាមួយប្រជាជន១៦លាននាក់ បានចំនួន ៩៥.១៥% ហើយចំនួនអ្នកឆ្លងប្រចាំថ្ងៃមានតិចជាង១០នាក់ នៅក្នុងបរទេសកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image