en     km
en     km

រដ្ឋមន្ដ្រីការពារជាតិកម្ពុជាថា ទំនាក់ទំនងយោធាកម្ពុជាអាមេរិកស្ថិតនៅក្នុងដំណាក់កាលលំបាកមួយ

Share

សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​លំបាក​មួយ។ ការថ្លែងរបស់មេដឹកនាំកងទ័ពកម្ពុជារូបនេះ ក្នុងជំនួប​រដ្ឋមន្ដ្រីការពារជាតិអាមេរិក ឡូយ អូសស្ទីន ​ នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២២ មុនមួយថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន។ នេះបើយោងទៅតាមវេបសាយក្រសួងការពារជាតិ។

សម្ដេច ទៀ បាញ់ បានបន្ថែមថា ប្រសិន​បើយើង​យល់​ឃើញ​ថា​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពីរ​មានសារៈ​សំខាន់ ​យើង​ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុត ​សំរាប់​ការ​យោគ​យល់​គ្នា ​និង​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។

បើតាមប្រភពក្រសួងការពារជាតិកម្ពុជាដដែលលោក ឡយ អូសស្ទីន បាន​បញ្ជាក់​ថា៖ ​សហរដ្ឋ​អាមេរិក​គាំទ្រ​ជំហរ​របស់​អាស៊ាន​ ហើយ​បន្ត​សម្ព័ន្ធ​មិត្ត​បន្ត​ទៅ​ទៀត ​នៅ​ក្នុង​តំបន់​។ ប្រភពបន្ដថា សហរដ្ឋ​អាមេរិក​បន្ត​ការ​គាំទ្រ​ចំពោះ​ការ​ខិត​ខំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​បំណង​រក្សា​សន្តិភាព​។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជា​ និង ​សហរដ្ឋ​អាមេរិក ​មិ​ន​មាន​បញ្ហា​អ្វីទេ​ចំពោះ​ការ​មិន​យល់​ និង​មិន​ចុះសម្រុងគ្នា​ យើង​នឹង​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​។

សូមជម្រាបថា ទំនាក់ទំនង​កម្ពុជា ​អាមេរិក​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​ចុះ​ថយ ក្រសួងរំលេចថា​មិន​ត្រឹម​តែបញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​មក​ពីការ​ខ្វះខាត​នូវ​តម្លាភាពផងដែរ​។

ទាក់​ទង​ទៅ​នឹងមូល​ដ្ឋា​នយោធា​របស់​ចិន​នៅ​កម្ពុ​ជា​ត្រូវ​បាន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ចាត់​ទុក​ថា​ជាកា​រ​គំរាម​កំហែង​ដល់​ផលប្រយោជន៍ ​សន្តិ​សុខ​សហរដ្ឋ​អាមេរិក​ និង​សន្តិសុខ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិ​ក​នៅ​ក្នុង​តំបន់​។ សហរដ្ឋ​អាមេរិក​ចង់ស្ដារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការពា​រ​ជាតិ​ រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ប៉ុន្តែ​តម្លាភាព​គឺ ​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​។ នេះបើតាមក្រសួងការពារជាតិកម្ពុជាដដែល៕

Share

ព័ត៌មានទាក់ទង

Image