en     km
en     km

រដ្ឋាភិបាលកម្ពុជាស្នើអាមេរិកបញ្ជូនអ្នកទោសខ្មែរត្រលប់មកស្រុកវិញ កុំបញ្ជូនទៅបរទេស

Share

រដ្ឋាភិបាលកម្ពុជាស្នើ ប្រធានាធិបតីអាមេរិកបញ្ជូនអ្នកទោសខ្មែរត្រលប់មកស្រុកវិញ កុំបញ្ជូនទៅបរទេស ក្រោយអនុវត្តទោសរួច។ យ៉ាងណាអាមេរិកធ្លាប់បានបញ្ជូនអ្នកទោសខ្មែរ២នាក់ ទៅកាន់ប្រទេសឡាវនិងមានអ្នកទោសខ្លះធ្វើអត្តឃាតក្រោយការបញ្ជូនខ្លួន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

នៅក្នុងជំនួបរវាង សម្ដេច ហ៊ុន សែន ជាប្រធានអាស៊ានឆ្នាំ២០២២ ជាមួយលោក ចូ ប៉ៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានសម្ដេច ហ៊ុន សែន ទម្លាយឱ្យដឹងនៅថ្ងៃនេះថា សម្ដេចបានស្នើឱ្យអាមេរិកបញ្ជូនអ្នកទោសដែលជាប់គុកនៅអាមេរិកត្រលប់មកខ្មែរវិញ កុំបញ្ជូនទៅបរទេស ក្រោយអនុវត្តទោស។

ការទម្លាយរបស់សម្ដេច ខណៈចូលរួមបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាសាលមហោស្រពកោះពេជ្រ។ សម្ដេចបានលើកឡើងថា កម្ពុជាមានការចុះអនុស្សារណៈយោគយល់គ្នាជាមួយអាមេរិកចំនួន២០ ឆ្នាំហើយ លើរឿងបញ្ជូនអ្នកទោសត្រលប់មកកម្ពុជាវិញនេះ។

បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា មានពលរដ្ឋខ្មែរដែលប្រព្រឹត្តកំហុសជាប់ទោសនៅអាមេរិកត្រូវបញ្ជូនមកស្រុកខ្មែរវិញ ខ្លះបានធ្វើអត្ត​ឃាត និងខ្លះទៀតក៏ស្លាប់ ខណៈឪពុកម្ដាយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកឯណោះ។ ត្រង់ចំណុចនេះ កម្ពុជាធ្លាប់បានស្នើអាមេរិកឲ្យ​ពិនិត្យធ្វើវិសោធកម្មដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ តែអាមេរិកថាកម្ពុជាជាប្រទេសមិនសហការ។ នេះបើតាមការលើកឡើងបន្ដរបស់សម្ដេច ហ៊ុន សែន។

ជាឆ្លើយតបរបស់អាមេរិកភ្លាមៗក្នុងជំនួបកិច្ចប្រជុំកំពូល ផ្អែកតាមរយៈប្រធានអាស៊ានឆ្នាំ២០២២ដដែល សម្ដេច ហ៊ុន សែនថា លោក ចូ ប៉ៃឌិន នឹងដោះស្រាយបញ្ហានេះ។

បើតាមអង្គការទ្រងទ្រង់ជនមាតុភូមិនិវត្តន៍បានឱ្យដឹងថា ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ​អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរដែលមានទោស ចំនួនជាង៥០០នាក់ហើយត្រលប់មកវិញ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺនៅឆ្នាំ២០១៨ ជាឆ្នាំបញ្ជូនអ្នកទោសច្រើនជាងគេមានអ្នកទោសរហូត២០០នាក់។ នេះបើផ្អែកតាមអង្គការទ្រងទ្រង់ជនមាតុភូមិនិវត្តន៍ដដែល ដោយបន្ដឱ្យដឹងថា ជនជាតិខ្មែរដែលមានទោសនៅសហរដ្ឋអាមេរិក ភាគច្រើនជាអ្នកដែលរស់ភៀសខ្លួនតាំងពីសម័យសង្គ្រាម ដើម្បីសុំសិទ្ធិជ្រកកោន។ តែក៏មានអ្នកខ្លះប្រព្រឹត្តិល្មើសព្រហ្មទណ្ឌលើទឹកដីនេះផងដែរ៕

Share

ព័ត៌មានទាក់ទង

Image