បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យកុមារ David Spisak ត្រូវបានរកឃើញមានជំងឺមហារីកតាំងពីអាយុ២ឆ្នាំមកម្ល៉េះ។ David បានទទួលការព្យាបាលដោយការចាក់សារធាតុគីមីដើម្បីកំចាត់មេរោគមហារីកចំនួនបីដងរួចមកហើយ។ តែការព្យាបាលលើកទី៤ មើលទៅគាត់ហាក់បីដូចជាមានសុខភាពល្អជាងមុន។ ដូចនេះកាលពីខែមិនាកន្លងទៅអាព្យាបាលក៏សំរេចចិត្តឲ្យ David បានទៅសាសារៀន និងជួបមិត្តរួមថ្នាក់។
តែជារឿងចំឡែកនៅខែកញ្ញា កុមារីម្នាក់អាយុ៧ឆ្នាំឈ្នោះ Ayla ជាមិត្តរួមថ្នាក់បានចាប់ចិត្តទៅDavid។ តែដោយសារបញ្ហាសុខភាព David ត្រូវឈប់លែងបានទៅសាលារៀនដើម្បីចំណាយពេលព្យាបាលជំងឺ។ ប៉ុន្តែចំពោះនាងតូចរូបនេះមិនអាចបំភ្លេច David ជាទីស្រលាញ់របស់នាងបានទេ។ ម្តាយ David លោកស្រី Amber Spisak បានប្រាប់ ABC NEWSឲ្យដឹងថា Ayla បានផ្ងើសំបុត្រជាច្រើន និងឲ្យលេខទូរស័ព្ទទំនាក់ទំនងរបស់នាងទៅដល់កូនប្រុសខ្លួន។
លើសពីនេះក៏មានសំបុត្រដទៃទៀតដែលបានមកពីមិត្តរួមថ្នាក់របស់ពួកគេបានសរសេរថា៖ «អ្វីដែល Ayla បានធ្វើជាអារម្មណ៍ពិតរបស់នាង»។ ម្ដាយទាំងសងខាងរបស់កុមារទាំងពីរបានរៀបចំការណាត់ជួបឲ្យពួកគេទាំងពីរ។ David បានស្វាគមន៍នាងដោយកូនតុក្កតាខ្លាឃ្មុំរួមនិងបាច់ផ្កាមូយបាច់ផងប្រៀបដូចសុភាពបុរសពិតៗ។ ខណៈពេល David អង្គុយលើកៅអីរុញកុមារីរូបតូចក៏បានជួយរុញកៅអីពេលណា David ចង់ប្ដូរទីតាំងទៅណាមកណាម្ដងៗ។
ទើបតែរៀនថ្នាក់ទី២សោះ ពួកគេមើលទៅមានសេចក្តីស្នេហាដូចមនុស្សធំ។ ទោះមានជំងឺឈឺចាប់លើរាងកាយក្តី David មានកំលាំងចិត្ត ហើយព្យាយាមក្រោកឈរឡើងដោយទំនុកចិត្ត។ អាព្យាបាលរបស់ពួកគេឃើញដូចនេះមិនដឹងមានពាក្យអ្វីមកបរិយាយពីអារម្មណ៍ផ្សារភ្ជាប់ និងទឹកចិត្តស្នេហារបស់កុមារមួយគូរនេះទេ។
ក្រៅពីស្លុតចិត្តដោយសេចក្តីរំភើប ម្ដាយ David ប្រាប់ទៀតថា៖ «ពួកគេចង់រួមរស់ជាមួយគ្នាជារៀងរហូត។ ប្តីខ្ងុំ និងខ្ងុំវិញបានត្រឹមជួយទប់កៅអីរុញពីក្រោយរបស់គាត់ក្រែងកៅអីធ្វើចលនាមិនបានល្អ ហើយគាត់ត្រូវធ្លាក់ចុះមក។ ប៉ុន្ដែកូនប្រុសរបស់ខ្ងុំមានចិត្តចង់ឲ្យព្រះនាងព្រិលសតូចរបស់គេនៅក្បែរខ្លួនខ្លាំងណាស់។ មិនមែនជាការសំដែងតែជាធម្មជាតិពិតប្រាដកនៃអារម្មណ៍របស់ពួកគេ។»
កុមារារូបតូចមានអារម្មណ៍ដូចមនុស្សប្រុសពេញវ័យរូបនេះ ដែលតែងតែស្រមៃចង់បានការថើប។ Ayla ក៏បានថើបរូបគេជាលើកដំបូងផងដែរ។
Amber Spisak ជាម្ដាយស៊ឹងមិនជឿនឹងភ្នែកថា កូនប្រុសរបស់ខ្ឡួនអាចជួបស្នេហាក្នុងជីវិតដ៍ខ្លីរបស់គេ។ ទោះជាដឹងថា David មានជំងឺមហារីកក្ដីព្រះនាងតូចរបស់គេចង់នៅក្បែរ និងជួយដល់គេជារៀងរហូត។ នោះក៏គ្មានអ្វីមកប្រៀបផ្ទឹមបាននឹងសេចក្ដីអរសប្បាយបង្កប់ដោយនោសច្ចេតនាសំរាប់ជីវិតចុងក្រោយរបស់កុមារាតូចនេះដែរ។
ប្រែសម្រួលដោយ៖ ហេង រតនា / ប្រភព៖ EliteDaily
[wpb-yt video=xVfeZbgpfQM]