loader

ចិនប្ដេជ្ញាជួយដល់កងទ័ពកម្ពុជាថែមទៀត

នៅក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិចិន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីចិនបានប្ដេជ្ញាថា នឹងបន្ដជួយដល់កម្ពុជាថែមទៀត លើទំនាក់ទំនងផ្នែកកងទ័ព និងកងទ័ព។ នេះបើយោងទៅតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបង្ហោះលើផេកសម្ដេចហ៊ុន សែន។

លោក វ៉ី ហ្វុងហឺ រដ្ឋមន្ដ្រីការពារជាតិចិន ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ បានវាយតម្លៃពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ពថា កំពុងមាន​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ក្រៅពីនេះ លោកក៏បាន អបអរសាទរជូនរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ នេះបើតាមការឱ្យដឹងពីជំនួយការនាយករដ្ឋមន្ដ្រីដដែល។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិន ដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា។

ចំណែកសម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងលើហ្វេសប៊ុកថា តាមរយៈដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ដ្រីការពារជាតិចិន នឹងជម្រុញកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅឡើងមួយកម្រិតទៀត។ សម្ដេចបញ្ជាក់ថា នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនទាំងពីររួមចំណែកដល់សន្តិភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ទំនាក់ទំនងកម្ពុជា ចិន បានភ្ជាប់គ្នាតាំងពីខែកក្កដា ឆ្នាំ១៩៥៥មកម៉្លេះ ក្នុងរាជអតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ជូ​ អេឡាយ គឺពេលប្រទេសទាំងពីរ ចូល​រួម​នៅ​ក្នុង​សន្និសីទ​បណ្ដា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​បានឌុង ប្រទេស​ឥណ្ឌូនេស៊ី​។

យ៉ាងណា ទំនាក់ទំនងកម្ពុជាចិននេះ ជាពិសេសផ្នែកកងទ័ព ត្រូវបានសហរដ្ឋអាមេរិកមានកង្វល់ថាកំពង់ផែរាមខេត្តព្រះសីហនុជាមូលដ្ឋានកងទ័ពចិន ក្រោយធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹក  ដោយមន្ដ្រីអាមេរិកទទូចឱ្យកម្ពុជាបង្ហាញតម្លាភាពជុំវិញពីកង្វល់នេះ។ បែបនេះក្ដីមន្ដ្រីកម្ពុជា ធ្លាប់ប្រតិកម្មតបថា កង្វល់របស់អាមេរិកលើកំពង់ផែរាម គឺជារឿងដែលគ្មានមូលដ្ឋាន និងជារបៀបវារៈនយោបាយ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x