en     km
en     km

កូរ៉េ​ខាង​ត្បូង​​កំពុង​ចរចា​លក់​គ្រាប់​កាំភ្លើង​ធំ​​ឲ្យ​អាមេរិក

Share

 

សេអ៊ូល៖ យោងតាម Reuters ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រថា ខ្លួនកំពុងចរចាដើម្បីលក់គ្រាប់កាំភ្លើងធំអោយសហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់អ៊ុយក្រែន។

ក្រសួងការពារជាតិកូរ៉េបានចេញសេចក្តីថ្លែងការណ៍ថា ជំហររបស់កូរ៉េខាងត្បូងមិនផ្លាស់ប្តូរទេក្នុងការមិនផ្តល់ជំនួយមានលក្ខណៈកាចសាហាវដល់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានថ្លែងថា “ដើម្បីបំពេញភាពខ្វះខាតគ្រាប់កាំភ្លើងធំ 155mm នៅសហរដ្ឋអាមេរិក ការចរចារវាងក្រុមហ៊ុនអាមេរិកនិងក្រុមហ៊ុនកូរ៉េកំពុងបន្តដើម្បីនាំចេញគ្រាប់រំសេវ” ។ “នេះ​គឺ​ជាការសន្មត់​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ប្រើ​ចុង​ក្រោយ​។”

កាសែត Journal បាននិយាយថា កិច្ចព្រមព្រៀងនេះតម្រូវឱ្យសហរដ្ឋអាមេរិកទិញគ្រាប់កាំភ្លើងធំ155

មីលីម៉ែត្រចំនួន100,000គ្រាប់(១០ម៉ឺនគ្រាប់)ដែលនឹងបញ្ជូនទៅឱ្យអ៊ុយក្រែន។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្តល់អាវុធ ដែលលោកបាននិយាយថា “មិនអាចខ្វះបាន” ។

 

កាលពីខែមុន ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា ទីក្រុងសេអ៊ូលមិនបានផ្តល់អាវុធដ៍សាហាវណាមួយដល់អ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាការសម្រេចចិត្តបែបនេះនឹងបំផ្លាញទំនាក់ទំនងទ្វេភាគី។កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តអាមេរិក ព្យាយាម​ជៀសវាងមានជម្លោះជាមួយរុស្ស៊ី ទាំងហេតុផលសេដ្ឋកិច្ច និងហេតុផលឥទ្ធិពលក្រុងម៉ូស្គូមកលើកូរ៉េខាងជើង។

 

អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយកាលពីសប្តាហ៍មុនថា ក្រុងវ៉ាស៊ីនតោនមានព័ត៌មានថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំអោយរុស្ស៊ីដោយសម្ងាត់សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ប្រភព៖ Reuters ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image