en     km
en     km

កំពង់ធំ៖ យុវជនវិទ្យាល័យទួលក្បិលចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥

Share

កំពង់ធំ៖ កាលពីចុងខែតុលាឆ្នាំ២០២២នេះ យុវជនវិទ្យាល័យទួលក្បិលបានចូលរួមកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)នៅទីតាំងមួយកន្លែងស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្នាក់ដឹកនាំរៀបចំកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)។

 

កម្មវិធីនេះរៀបចំឡើងជាផ្នែកមួយនៃថ្នាលសិក្សា ចល័ត និងជាមជ្ឈមណ្ឌលប្រមូលផ្តុំកាយរឹទិ្ធ ដើម្បីជួបជុំយុវជនកាយរឹទិ្ធធើ្វសកម្មភាពរួមគ្នា និងជាផ្នែកមួយនៃការអភិវឌ្ឍធនធានយុវជនកាយរឹទិ្ធឱ្យមានសក្តានុពលពេញលេញ ទាំងខាងផ្លូវកាយ(Physical) ផ្លូវបញ្ញា(Intellectual) ផ្លូវអារម្មណ៍ (Emotional) ផ្លូវសង្គម(Social) និង ផ្លូវចិត្ត/ស្មារតី(Spiritual)។ជាងនេះកម្មវិធីនេះ ក៏ដើម្បីឱ្យយុវជនកាយរឹទ្ធិក្លាយទៅជាពលរដ្ឋ  ដែលមានទំនួលខុសត្រូវ និងជាសមាជិកក្នុងសហគមន៍តាមមូលដ្ឋាន សហគមន៍ជាតិ និងអន្តរជាតិ  ដោយឈរលើមូលដ្ឋានរៀន ដោយអនុវត្តជាក់ស្តែងលើបំណិនសតវត្សរ៍ទី២១។

សកម្មភាពមួយចំនួនក្នុងកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)។

 

តាមរយៈកម្មវិធី និងសកម្មភាពត្រូវបានរៀបចំឡើងនៅក្នុង“ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥”នេះ ក្រសួងអប់រំ យុវជននិងកីឡា ដាក់ការរំពឹងទុកថានឹងទទួលបាន យុវជនកាយរឹទិ្ធ ដែលជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានតម្លៃសម្រាប់សង្គមជាតិ និង  សហគមន៍របស់ពួកគេ។ មួយទៀតផងដែរ យុវជនកាយរឹទិ្ធ នឹងមានការយល់ដឹងលើបំណិនសតវត្សរ៍ទី២១ និងមានសមត្ថភាពប្រកួតប្រជែងក្នុង ទីផ្សារការងារ។

ទិដ្ឋភាពក្នុងកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)។

 

អ្វីជាពិសេសជាងនេះ យុវជនកាយរឹទ្ធិ មានបំណិនសហប្រតិបត្តិការឆ្លងបណ្តាញ និងការ ដឹកនាំប្រកបដោយឥទ្ធិពលឈានមុខ និងកសាងភាពជាគម្រូល្អដល់យុវជនដទៃទៀត ព្រមទាំងចេះជួយ ចែករំលែក បទពិសោធន៍ បង្ហាត់បង្រៀន និងអប់រំដល់មិត្តភ័ក្តរបស់ខ្លួន។

សកម្មភាពក្នុងកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)។

 

ព្រមជាមួយគ្នានោះដែរ យុវជនកាយរឹទិ្ធ មានភាពរហ័សរហួន និងលទ្ធភាពបត់បែន មានគំនិតផ្តួចផ្តើម សហគ្រិនភាព និង ការវិភាគព័ត៌មានបានស៊ីជម្រៅនៅក្នុងសហគមន៍៕

អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

Image
Image
Image